ក្រោយពេលដែលអ្នកបរាជ័យរួច អ្នកអាចប្រើវិធីទាំងឡាយខាងក្រោមនេះ ដើម្បីងើបឈរឡើងវិញបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែកុំបោះបង់ចោលដោយងាយឲ្យសោះ ដោយអ្នកអាចចាប់ផ្តើមសិក្សាពីភាពបរាជ័យរបស់អ្នក។ អ្នកអាចធ្វើការត្រួតពិនិត្យគ្រប់ផ្នែក ដោយមើលឲ្យគ្រប់ជ្រុងជ្រោយ នោះអ្នកនឹងអាចរកឃើញចំណុចដែលអាចធ្វើឲ្យអ្នកបរាជ័យបាន។ ក្រោយពេលដែលអ្នករកឃើញ អ្នកអាចចៀសកុំធ្វើចំណុចនោះម្តងទៀត នោះអ្នកនឹងចាប់ផ្តើមអាចដើរដល់ផ្លូវដែលជោគជ័យហើយ។
2. អ្នកគួរតែរៀបចំគម្រោងការឲ្យបានល្អ ដោយចាប់ផ្តើមរៀបឡើងវិញ ព្រោះគម្រោងការនេះសំខាន់ណាស់ វាអាចកំណត់ភាពជោគជ័យ និងបរាជ័យរបស់អ្នក។ ដូចនេះ គម្រោងការគួរតែរៀបឲ្យមានលក្ខណៈល្អិត ទើបអ្នកអាចធ្វើឲ្យមុខរបរអ្នកដើរបានទៅមុខ។
3. អ្នកគួរតែធ្វើយ៉ាងណាឲ្យកេរ្តិ៍ឈ្មោះបរាជ័យរបស់អ្នកឲ្យរលត់សាបសូន្យ ព្រោះគ្មាននរណាចង់រកស៊ីជាមួយមនុស្សដែលធ្លាប់បរាជ័យឡើយ។ ដូចនេះ អ្នកអាចចាប់ផ្តើមធ្វើយ៉ាងណាឲ្យមានការទុកចិត្តពីអតិថិជន ទើបមានអ្នកមកបណ្តាក់ទុនលើផលិតផលរបស់អ្នក ហើយកេរ្ត៍ឈ្មោះមិនល្អទាំងឡាយក៏អាចបាត់តាមនោះផងដែរ ដោយសារតែផលិតផលអ្នកល្អ អាចធ្វើឲ្យគេជឿជាក់ទៅលើអ្នកបាន៕