នៅពេលអ្នកមានផ្ទៃពោះ អ្នកត្រូវតែបង្កើតនូវការផ្លាស់ប្តូររបៀបរស់នៅជាច្រើនដើម្បីខ្លួនឯង និងកូនក្នុងផ្ទៃមានសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កាលណាអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ នោះអ្នកក៏អាចប្រឈមខ្លាំងនឹងជំងឺឆ្លងតាមចំណីអាហារដែរនៅពេលមានផ្ទៃពោះនោះ។ ដូច្នេះចូរប្រាកដថា អ្នកបានចៀសផុតពីអាហារទាំងអស់ដូចខាងក្រោមនេះហើយ។
ទឹកដោះគោឆៅដែលមិនទាន់សម្លាប់មេរោគ
ទឹកដោះគោឆៅចេញពីគោតែម្តង ឬមិនទាន់សម្លាប់មេរោគនោះមានបាក់តេរីច្រើនដូចជា Listeria, E.Coli និង Campylobacter ដែលអាចឆ្លងចូលតាមសុក និងបង្កជាភាពពុលដល់ឈាម និងបង្ករោគដល់កូនក្នុងផ្ទះទៀតផង។ ដូច្នេះយកល្អគួរតែញ៉ាំទឹកដោះគោណាដែលមានការសម្លាប់មេរោគបានត្រឹមត្រូវ។
អាហារសមុទ្រ
អ្នកគួរតែតម ឬចៀសវាងការញ៉ាំអាហារសមុទ្រនៅពេលមានផ្ទៃពោះ ព្រោះអាហារទាំងនេះសម្បូរបាក់តេរី និងជាតិបារតណាស់ ហើយនៅពេលដែលញ៉ាំវាច្រើន វាអាចនឹងពុលដល់ប្រព័ន្ធសរសៃប្រសាទបាន។ ដូច្នេះអ្នកគួរគួរតែធ្វើយ៉ាងណាកុំញ៉ាំអាហារទាំងនេះច្រើន ឬតិចជាង ២ដងក្នុងមួយសប្តាហ៍។
អាហារឆៅ
អ្នកអាចនឹងប្រឈមកាន់តែខ្លាំងនឹងការពុលអាហារក្នុងពេលមានផ្ទៃពោះ ដូច្នេះចូរមិនត្រូវញ៉ាំអាហារគ្រប់ប្រភេទដែលឆៅឡើយ ព្រោះវាអាចផ្ទុកទៅដោយមេរោគ ឬបាក់តេរីផ្តល់គ្រោះថ្នាក់ច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះចូរប្រាកដថា សាច់ដែលអ្នកញ៉ាំនោះត្រូវបានចំអិនឆ្អឹនល្អហើយ។ ចំណែកស៊ុតត្រូវតែចំអិនឲ្យបានរឹងទាំងអស់៕