មានមនុស្សជាច្រើនសួរខ្ញុំថាអ្វីទៅជាផ្នែកដ៏ពិបាកបំផុតរបស់ស្រ្តីមានផ្ទៃពោះទៅ ហើយខ្ញុំក៏និយាយថា វាពិតជាមិនមែនជាការញ៉ាំកាហ្វេនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាអ្នកចូលចិត្តញ៉ាំកាហ្វេដែរ វាពិតជាមិនមានអ្វីជារឿងទាស់ខុសឡើយ ហើយក៏មិនប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃដែរ។
បើសិនជាស្រ្តីមានផ្ទៃពោះចង់ញ៉ាំកាហ្វេមួយពែង គាត់គួរតែជ្រើសរើសកាហ្វេគ្មានជាតិកាហ្វេអ៊ីនទើបជាជម្រើសដ៏ល្អសម្រាប់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំកាហ្វេគួរតែតមមិនឲ្យលើសពីមួយពែងឡើយក្នុងមួយថ្ងៃ។ ប៉ុន្តែចូរចាំថា កាហ្វេមានជាតិកាហ្វេអ៊ីន ហើយមិនមែនមានតែកាហ្វេមួយមុខអាចនាំឲ្យខូចខាតដល់សុខភាពម្តាយ និងកូននោះទេ។
អ្នកជំនាញខាងការបំបៅដោះកូន និងគ្រូពេទ្យភាគច្រើនបានណែនាំឲ្យកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីនមិនឲ្យលើសពី ២០០មីលីក្រាមក្នុងមួយថ្ងៃឡើយ (រឿងនេះបូករួមទាំងភេសជ្ជៈមានជាតិកាហ្វេអ៊ីនគ្រប់ប្រភេទ) ឬស្មើនឹងកាហ្វេមានជាតិកាហ្វេអ៊ីនពីរពែងតូចក្នុងមួយថ្ងៃ។ មានការសិក្សាច្រើនណាស់ដែលបង្ហាញអំពីមតិប្រឆាំងលើការញ៉ាំកាហ្វេចំពោះស្រ្តីមានផ្ទៃពោះ ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។ ខណៈពេលដែលមានការសិក្សាមួយចំនួននិយាយថា កាហ្វេមិនមានផលប៉ះពាល់អ្វីដល់ទារកនោះ បែរជាមានការសិក្សាផ្សេងទៀតនិយាយផ្ទុយពីនេះទៅវិញ។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន BMC Medicine កាលពីឆ្នាំ ២០១៣ បានបង្ហាញថា ការបន្តញ៉ាំជាតិកាហ្វេអ៊ីនជាប់ក្នុងពេលមានផ្ទៃពោះអាចបណ្តាលឲ្យកូនកើតមិនគ្រប់ទម្ងន់ ប៉ុន្តែវាមិនប្រឈមខ្លាំងនឹងការកើតមិនគ្រប់ខែ ឬរលូតកូននោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះសរុបសេចក្តីមក បើសិនជាអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបានដោយគ្មានកាហ្វេនៅពេលព្រឹកនោះទេ អ្នកអាចជ្រើសរើសកាហ្វេគ្មានជាតិកាហ្វេអ៊ីនមួយពែងបាន៕