ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការសម្រេចចិត្តថាតើគួរតែដើរជាមួយបុរសម្នាក់នេះមួយជីវិតឬទេ។ តើមានអ្វីខ្លះទៅ?

1.  នៅពេលដែលអ្នកសុទ្ធតែជាមិត្តល្អនឹងគ្នា ហើយអ្នកនៅជាមួយគ្នាមិនមែនដោយសាររបស់អ្វីមួយ។ ជាពិសេស នៅពេលដែលអ្នកនៅជាមួយគ្នា អ្នកនឹងមិនសង្ស័យគ្នា។ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះ នោះគេអាចក្លាយជាបុរសពិតរបស់អ្នកបាន។

2.  អ្នកទាំងពីរអាចពិភាក្សាគ្នាបាន ដោយនិយាយចុះសម្រុងនឹងគ្នា។ នៅពេលដែលមានរឿង អ្នកទាំងពីរតែងតែដោះស្រាយជាមួយគ្នា។ នេះហើយជាស្នេហាពិតដែលអ្នកគួរតែថែរក្សាឲ្យបានជាប់។

3.  នៅពេលដែលអ្នកទាំងពីរមានគោលដៅដូចគ្នា ហើយមានក្តីស្រមៃដូចគ្នា ក៏អាចចាត់ទុកជាគូព្រេងអ្នកដែរ។ នេះអាចបញ្ជាក់បានថា អ្នករកបានបុរសពិតរបស់អ្នកហើយ។

4.  នៅពេលដែលអ្នកអាចទទួលបានការគាំទ្រ និងទុកចិត្តពីបុរសម្នាក់ នោះមនុស្សប្រុសម្នាក់នោះស័ក្តិសមសម្រាប់អ្នកឲ្យដើរជាមួយគេអស់មួយជីវិតណាស់។

5.  នៅពេលដែលអ្នកនៅជាមួយគ្នា មានអារម្មណ៍ថាមានសេរីភាពខ្លាំង ដោយគ្មាននរណាមកគ្រប់គ្រងអ្នក។ អារម្មណ៍បែបនេះ ជាអារម្មណ៍ដែលអ្នករកឃើញបុរសពិតហើយ។ ដូចនេះ បើអ្នកជួបនឹងស្ថានភាពទាំងឡាយខាងលើនេះ នោះមានន័យថា អ្នករកឃើញមនុស្សប្រុសដែលអាចផ្តល់សុភមង្គលដល់អ្នកហើយ៕