ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចជួយអ្នកមិនឲ្យងងុយគេងក្នុងកន្លែងការងារ។ តើមានអ្វីខ្លះទៅ?

1.  អ្នកគួរតែចៀសពីការពិសារអាហារដែលបំពងខ្លាញ់ក្នុងពេលព្រឹក ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ ជាតិស្ករធ្លាក់ចុះ អារម្មណ៍មិននឹងនរ ដោយធ្វើឲ្យលទ្ធផលការងារអ្នកធ្លាក់ចុះជាខ្លាំង។

2.  អ្នកអាចបរិភោគអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ ដូចជា ពងមាន់ ត្រី និងផលិតផលដែលធ្វើពីទឹកដោះគោ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មិនមានអារម្មណ៍ងងុយគេងក្នុងពេលបំពេញការងារឡើយ។ ដូចនេះ អ្នកនឹងអាចទទួលបានលទ្ធផលខ្ពស់ពីការងារអ្នកជាមិនខានឡើយ។

3.  អ្នកគួរតែពិសារផ្លែឈើ និងទឹកផ្លែឈើឲ្យបានច្រើន ព្រោះនៅក្នុងផ្លែឈើទាំងនោះ មានសារធាតុដែលអាចជួយអ្នកឲ្យប្រមូលអារម្មណ៍ក្នុងការងារបាន ដោយអ្នកមិនព្រោះតែគេងមិនឆ្អែត ហើយធ្វើឲ្យប៉ះពាល់ដល់ការងារអ្នកទេ។ ដូចនេះ អ្នកអាចបរិភោគតាមវិធីខាងលើ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ល្អក្នុងការបំពេញការងារ៕