ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការងូតទឹកឲ្យទារកដែលអ្នកមានគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរងូតទឹកឲ្យទារកច្រើនដងពេកក្នុងមួយថ្ងៃទេ ព្រោះទារកដែលទើបនឹងកើតចេញមក មិនត្រូវការសម្អាតខ្លាំងនោះទេ។ ស្បែករបស់ទារកនៅមិនទាន់រឹងមាំដូចជាមនុស្សធំឡើយ។ បើងូតទឹកច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក និងសុខភាពកូនបាន។
- កន្សែងដែលអ្នកប្រើមកជូតខ្លួនឲ្យទារក គួរតែប្រើកន្សែងដែលទន់ មិនគួរគ្រើមឡើយ ព្រោះបើប្រើកន្សែងគ្រើម នឹងអាចធ្វើឲ្យស្បែកកូនគ្រោះថ្នាក់ណាស់។ ដូចនេះ កន្សែងដែលមានសាច់ក្រណាត់ទន់ ជាជម្រើសដ៏ល្អសម្រាប់កូនដែលទើបនឹងកើត។
- អ្នកក៏មិនគួរត្រាំកូនក្នុងទឹកដែរ ដោយអ្នកគួរតែប្រើកន្សែងជ្រលក់ទឹក ហើយជូតខ្លួនឲ្យកូន ព្រោះវាជាវិធីដែលល្អជាងងូតទឹកឲ្យកូន ដោយសារតែផ្សិតកូនមិនទាន់ផ្សះ។ ដូចនេះ អ្នកគួរតែជូតខ្លួនឲ្យកូនវិញ ទើបផ្សិតនោះមិនត្រូវទឹក ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់។
- ក្នុងពេលងូតទឹក ឬជូតខ្លួនឲ្យកូន មិនគួរលើសពី៥នាទីឡើយ ព្រោះអាចធ្វើឲ្យកូនឈឺបាន ដោយសារតែត្រូវខ្យល់ និងទឹកច្រើនពេក។ ដូចនេះ ពេលដែលងូតទឹកឲ្យទារកទោះកើត អ្នកម្តាយគួរតែប្រយ័ត្នពីចំណុចទាំងនេះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)