ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរពិសារឡើយប្រសិនជាប្រើទឹកដោះអ្នកជាអាហារសម្រាប់ចិញ្ចឹមកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អាហារបំពងខ្លាញ់ ដូចជា ដំឡូងបារាំងបំពង ស្ករ ឬនំខេក សុទ្ធតែជាអាហារដែលអ្នកម្តាយមិនអាចញ៉ាំបានឡើយ ព្រោះអាហារទាំងនោះអាចធ្វើឲ្យអ្នកក្តៅក្នុង ថែមទាំងអាចធ្វើឲ្យអ្នកពិបាករំលាយអាហារ ហើយរាងកាយមិនអាចទទួលយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។
- អ្នកម្តាយក៏មិនអាចបរិភោគអាហារដែលហិរដែរ ដូចជាម្ទេសជាដើម ព្រោះក្រោយពេលដែលអ្នកបរិភោគរួច អ្នកនិងកូន នឹងអាចប្រឈមមុខនឹងអាការៈទល់លាមក ថែមទាំងធ្វើឲ្យកូនខ្វះទឹកដោះបៅ។ ជាពិសេស អ្នកក៏មិនអាចញ៉ាំខ្ទឹមសច្រើនដែរ ព្រោះមានផ្ទុកសារធាតុហិរដូចគ្នា។
- អ្នកម្តាយក៏មិនអាចពិសារបេះដូងជ្រូក សាច់ទា ឬមឹកដែរ ព្រោះជាប្រភេទសាច់ដែលអាចបង្អាក់មិនឲ្យទឹកដោះអ្នកបញ្ចេញមកគ្រប់គ្រាន់សម្រាប់ឲ្យកូនបៅឡើយ។
- ចំណែកបន្លែដែលអ្នកម្តាយមិនគួរពិសារ មានដូចជា ត្រសក់ ត្រឡាច ម្រះ ននង និងត្រពាំង ព្រោះបើអ្នកម្តាយហ៊ានតែពិសារ កូននឹងគ្មានទឹកដោះបៅឡើយ ថែមទាំងធ្វើឲ្យក្រពះអ្នកម្តាយមិនស្រួលផងដែរ ដោយដំណើរការមិនល្អឡើយ។
- ចំណែកផ្លែឈើដែលអ្នកម្តាយមិនអាចបរិភោគមានដូចជា ផ្លែសាលី ឬឪឡឹកជាដើម ព្រោះវាមានសារធាតុត្រជាក់ ដែលអាចធ្វើឲ្យសុខភាពអ្នកម្តាយមិនអាចទទួលយកបានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)