បញ្ហាស្នាមអាចម៍រុយលើស្បែកភាគច្រើនបណ្ដាលមកពីកត្តាតំណពូជ និងការប៉ះពាល់ត្រូវពន្លឺព្រះអាទិត្យញឹកញាប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាស្នាមអាចម៍រុយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាស្នាមអាចម៍រុយ ៖
១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារលើស្នាមអាចម៍រុយ ហើយរងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តរូបមន្តនេះអោយបាន ២ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ស្នាមអាចម៍រុយរលាយបាត់។
២. គ្រីមជូរ
អ្វីដែលអ្នកត្រូវធ្វើ គឺដុសគ្រីមជូរលើអាចមន៍រុយ។ ដុសវាថ្នមទើបស្បែកអាចស្រូបយកគ្រីមជូរបាន
បន្ទាប់មករងចាំរហូតដល់គ្រីមស្ងួតរយៈពេលប្រហែល ៣០ នាទី សឹមជូតចេញ ហើយលាងសម្អាតជាមួយទឹកត្រជាក់។
៣. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងមួយបន្ទះក្រាស់ រួចដុសវាលើអាចម៍រុយ។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។
៤. ប៉េងប៉ោះ
កិនប៉េងប៉ោះមួយផ្លែអោយម៉ដ្ឋ រួចលាបសាច់វាលើស្នាមអាចម៍រុយ ហើយនៅពេលទឹកផ្លែប៉េងប៉ោះត្រូវបានស្រូបចូលអស់ រងចាំរយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. បឺរទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ គឺលាបបឺរទឹកដោះគោលើស្បែកអាចម៍រុយ ហើយរងចាំបាច់សម្រាប់រយៈពេល
១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំ៕