ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការផ្តាច់ទឹកដោះកូន។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលកូនបៅច្រើន ទឹកដោះអ្នកអាចនឹងតិចទៅៗ។ ដូចនេះ អ្នកអាចកាត់បន្ថយរយៈពេលនៃការបំបៅទឹកដោះដល់កូន ដោយកាត់បន្ថយបន្តិចម្តងៗរហូតដល់ផ្តាច់បានសម្រេច។

2.    នៅមុនពេលដែលអ្នកផ្តាច់ទឹកដោះកូន បើកូនចង់បៅ អ្នកអាចបូមទឹកដោះអ្នកដាក់ក្នុងកែវ ឬដបឲ្យគេញ៉ាំបាន ព្រោះការធ្វើបែបនេះយូរទៅ កូននឹងមិនរកដោះអ្នកបៅទៀតទេ។

3.    នៅពេលដែលកូនមិនទារចង់បៅទឹកដោះអ្នក អ្នកមិនគួរឲ្យគេបៅ ឬហៅគេមកបៅទេ។ 

4.     អ្នកអាចចាប់ផ្តើមឲ្យកូនញ៉ាំចំណីអាហារ និងភេសជ្ជៈផ្សេងៗ ដើម្បីឲ្យកូនអាចបំភ្លេចបាននូវទឹកដោះរបស់អ្នក។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនលូតលាស់បានល្អ និងមិនបាក់កម្លាំងព្រោះតែគ្មានទឹកដោះអ្នកបៅទេ។

5.    ប្រសិនជាកូននៅតែចង់បៅទឹកដោះអ្នក អ្នកគួរតែយកក្បាលដោះជ័រដើម្បីលួងកូនជំនួសឲ្យកូនបៅទឹកដោះអ្នក។ ដូចនេះ កូននឹងអាចបំភ្លេចទឹកដោះអ្នកបាន។

6.    ចុងក្រោយ នៅរាល់ពេលដែលអ្នកឲ្យកូនបៅទឹកដោះអ្នក អ្នកអាចឲ្យគេបៅទឹកដោះគោម្សៅជាមុនសិន ដើម្បីអាចឲ្យកូនផ្តាច់ទឹកដោះបានលឿន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីជួយកូនផ្តាច់ទឹកដោះអ្នកបានសម្រេច៕