អ្នកត្រូវតែចេះកត់សំគាល់នូវអាការៈដែលកើតឡើងលើខ្លួនអ្នក ព្រោះវាជាមុខសញ្ញាដែលអាចបញ្ជាក់ថារាងកាយអ្នកប្រហែលជាមានបញ្ហានូវកន្លែងណាមួយហើយ។ចុះបើក្រលៀនអ្នកមានបញ្ហា តើវាមានមុខសញ្ញាអ្វីខ្លះកើតឡើង? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកនឹងតែងតែមានអារម្មណ៍នឿយហត់ ព្រោះជាតិពុលដែលមាននៅក្រលៀនអ្នកគ្របដណ្តប់លើវាទាំងស្រុង ជាហេតុដែលធ្វើឱ្យវាមិនអាចដំណើរការបានល្អ នោះអ្នកនឹងឆាប់ហត់ ចូលចិត្តគេង ហើយអស់កម្លាំងទៀតផង។
- អ្នកនឹងមករដូវតិច ហើយឆាប់អស់ ព្រោះការមករដូវនេះក៏ទាក់ទងនឹងក្រលៀនដែរ បើវាមានជាតិពុលច្រើន នោះឈាមកង្វក់នៃរដូវក៏មកតិចដែរ ហើយឆាប់អស់ទៅវិញ ជាហេតុដែលមិនអាចបញ្ចេញឈាមកង្វក់ទាំងនេះចេញមកអស់បាន។
- អ្នកនឹងអាចកើតមុននៅក្រោមចង្ការច្រើន ព្រោះចង្ការអ្នកគឺជាកន្លែងដែលក្រលៀនគ្រប់គ្រង ដូចនេះបើវាមានជាតិពុល នោះចង្ការអ្នកនឹងកើតមុនច្រើនជាមិនខាន ដូចនេះអ្នកត្រូវតែប្រយ័ត្នពីអាការៈដ៏តូចនេះ មិនត្រូវមើលរំលងឡើយ។
- អ្នកនឹងមានអាការៈហើម ព្រោះជាតិពុលទាំងឡាយស្ថិតនៅក្នុងក្រលៀនអ្នក ហើយមិនអាចបញ្ចេញមកក្រៅបាន នោះពេលដែលវាផ្ទុកកាន់តែយូរកាន់តែច្រើន វានឹងធ្វើឱ្យអ្នកហើមបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)