អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអ្នកកើតស្នាមអ៊ុចខ្មៅលើច្រមុះ។តើគួរតែប្រយ័ត្នពីអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនត្រូវយកដៃអ្នកទៅញីកវាទេ ព្រោះវាអាចធ្វើឱ្យមេរោគផ្សេងៗចូលទៅក្នុងស្បែកតាមរន្ធញើស ជាហេតុដែលអាចបំផ្លាញស្បែកអ្នកបាន។
- អ្នកមិនត្រូវយកឧបករណ៍ផ្សេងៗមកញីកវាទេ ព្រោះវាធ្វើឱ្យរន្ធញើសអ្នកធំ ធ្វើឱ្យវាកើតកាន់តែច្រើន។
- អ្នកត្រូវតែលុបមុខមួយថ្ងៃពីរដង ព្រោះស្នាមអ៊ុចខ្មៅទាំងនេះកើតមកពីធូលីដែលមានលើស្បែក។
- អ្នកក៏អាចឧស្សាហ៍បោកស្រោមខ្នើយដែរ ព្រោះនៅលើស្រោមខ្នើយអាចមានធូលីដែលធ្វើឱ្យអ្នកកើតស្នាមទាំងនេះ។
- ចំនុចចុងក្រោយគឺអ្នកមិនត្រូវតែងតែយកដៃទៅប៉ះមុខអ្នកទេ ព្រោះដៃអ្នកមានមេរោគផ្សេងៗដែលអាចធ្វើឱ្យកើតដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)