ប្រសិនជាអ្នកជាបុគ្គលដែលកើតជំងឺក្រពះ អ្នកអាចពិសារផ្លែឈើទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចយកល្ហុងមកដាំជាសម្លញ៉ាំបាន នោះវានឹងជួយធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ ជាពិសេស វានឹងជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អទៀតផង។
- អ្នកអាចបរិភោគផ្លែម្នាស់បាន ព្រោះវាមិនត្រឹមតែជួយរក្សាក្រពះអ្នកឲ្យមានសុខភាពល្អនោះទេ ថែមទាំងអាចធ្វើឲ្យក្រលៀនអ្នកល្អទៀតផង។ ជាពិសេស វាក៏ល្អចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាមផងដែរ។
- ចំពោះទំពាំងបាយជូរវិញ វានឹងធ្វើឲ្យអ្នកមានអាការៈខ្វះឈាមប្រសើរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់អ្នកមានជំងឺក្រពះផងដែរ។
- ផ្លែចេក ជាផ្លែឈើដែលអាចជួយបញ្ចុះសម្ពាធឈាម ថែមទាំងអាចធ្វើឲ្យក្រពះដំណើរការល្អទៀតផង។
- ផ្លែប៉ោម ជាផ្លែឈើដែលមិនត្រឹមតែល្អចំពោះក្រពះអ្នកទេ ថែមទាំងអាចជួយការពាររាងកាយអ្នកគ្រប់ផ្នែកទៀតផង។ ដូចនេះ អ្នកអាចជ្រើសរើសផ្លែឈើទាំងឡាយខាងលើនេះមកពិសារបាន ព្រោះវាសុទ្ធតែអាចជួយការពារសុខភាពរបស់អ្នកបានទាំងអស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)