ប្រអប់ជើងមនុស្សយើងគឺជាសរីរាង្គដែលធ្វើការច្រើនជាងគេបំផុង ប៉ុន្តែវាអាចនឹងមិនសូវមានការចាប់អារម្មណ៍អំពីការលះបង់របស់វាឡើយ។ បើសិនជាអ្នកចង់បង្ហាញថា អ្នកស្រឡាញ់ និងយកចិត្តទុកដាក់លើប្រអប់ជើងមែន យកល្អគួរតែផ្តល់ការម៉ាស្សាដល់ប្រអប់ជើងអ្នកផងមុនពេលចូលគេង។ ការចំណាយពេល ១០ ទៅ ១៥នាទីម៉ាស្សាប្រអប់ជើងនឹងផ្តល់ជាប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖

ជម្រុញដល់របត់ឈាមរត់

រឿងនេះនឹងមានប្រយោជន៍ជាពិសេសបើសិនជាការងាររបស់អ្នកតម្រូវឲ្យអង្គុយ ឬឈរច្រើន ព្រោះឈាមងាយនឹងចាលនៅជើងណាស់ ដែលជាហេតុនាំឲ្យអ្នកមានអារម្មណ៍ថា ជើងធ្ងន់ និងអស់កម្លាំង។ វាក៏ទំនងជាធ្វើឲ្យជើងទៅជាហើមដែរនៅពេលត្រឡប់ទៅផ្ទះវិញ។ ដូច្នេះវាគ្មានអ្វីដែលខាតទេក្នុងការចំណាយពេលត្រឹមតែ ១០ ទៅ ១៥នាទីដើម្បីម៉ាស្សាប្រអប់ជើង ព្រោះវានឹងពង្រឹងដល់របត់ឈាមរត់។ នៅថ្ងៃបន្ទាប់ ប្រអប់ជើងអ្នកនឹងត្រៀមខ្លួនរួចជាស្រ្តេចដើម្បីការងារដែលលំបាកៗថែមទៀតបាន។ 

បន្ថយសម្ពាធឈាម

នៅពេលអ្នកស្រ្តេស និងអស់កម្លាំង វាគឺជារឿងធម្មតាទេដែលត្រូវឡើងសម្ពាធឈាមនោះ។ បើសិនជាអ្នកចង់ឲ្យសម្ពាធឈាមមិនធម្មតា ចូរធ្វើការម៉ាស្សាប្រអប់ជើងមុនពេលចូលគេងសិនទៅ ព្រោះវាអាចជួយបញ្ចុះសម្ពាធឈាមបានដែរ។ ការម៉ាស្សាប្រអប់ជើងពេលចូលគេងក៏ជារឿងល្អដែរបើសិនជាអ្នកកំពុងតែមានបញ្ហាថប់អារម្មណ៍ច្រើនស្រាប់។ 

ពង្រឹងដល់គុណភាពនៃការគេង

វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលទាំងស្រ្តេស និងថប់អារម្មណ៍អាចធ្វើឲ្យអ្នកគេងមិនលក់។ បើសិនជាអ្នកចង់រីករាយនឹងការគេងដ៏ល្អមួយនោះ ចូរចំណាយពេលវេលាខ្លះដើម្បីម៉ាស្សាប្រអប់ជើងមុនពេលគេង។ ការដែលគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យស្រ្តេស និងថប់អារម្មណ៍កាន់តែខ្លាំងថែមទៀត ហើយក៏ងាយនឹងមានជំងឺនេះវិលចុះឡើងៗដែរ។ 

សម្រួលដល់អាការៈនៃការឈឺចាប់ពេលមករដូវ

តើអ្នកស្អប់ទេនៅពេលមករដូវម្តងៗ ដោយសារតែវាបង្កជារោគសញ្ញាច្រើនពេក។ ដូច្នេះវាគឺជារឿងល្អវិញដែលអ្នកគួរចំណាយពេល ១០ ទៅ ១៥នាទីដើម្បីម៉ាស្សាប្រអប់ជើងឲ្យបានលឿនមុនពេលចូលគេងដើម្បីសម្រួលដល់អាការៈមុនពេលមករដូវ។ ការម៉ាស្សាប្រអប់ជើងនឹងជួយបន្ធូរអារម្មណ៍ ហើយក៏ធ្វើឲ្យមានអារម្មណ៍ល្អផងដែរ៕