សិស្សដែលមកពីក្រុមគ្រួសារក្រីក្រទំនងជាមិនសូវមានសមត្ថភាពខួរក្បាលធ្វើការបានល្អដូច គ្រួសារតែលមានជីវភាពធូរធាឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកស្រាវជ្រាវាបនរកឃើញអំពីភាពខុសៗគ្នាសំខាន់ៗរវាងក្មេងមកពីគ្រួសារក្រីក្រ និងគ្រួសារធូរធា ជាពិសេសសមត្ថភាពក្នុងការប្រើប្រាស់ការចងចាំតែម្តង ដែលវាជាមុខងារខួរក្បាលមួយក្នុងការចងចាំចាប់ពីលេខទូរស័ព្ទ រហូតដល់ការធ្វើលំហាត់គណិតវិទ្យា។
អ្នកស្រាវជ្រាវបានប្រើប្រាស់ ម៉ាស៊ីន fMRI (Functional Magnetic Resonance Imaging) ដើម្បីវាស់ និងកត់ត្រានូវសកម្មភាពខួរក្បាលរបស់សិស្សសាលា។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានផ្តោតសំខាន់ទៅលើតំបន់ជាច្រើននៃខួរក្បាលពួកគេដូចជា Prefrontal Cortex ដែលមានមុខងារខ្ពស់បំផុតរបស់ខួរក្បាល។ គេរកឃើញថា សិស្សដែលមកពីគ្រួសារធូរធារគឺបានថែរក្សាតំបន់ខួរក្បាលមួយនេះទុកបានល្អរហូតដល់មានរឿងអ្វីមួយចាប់ផ្តើមរហូតដល់ពិបាកដោះស្រាយ។ ប៉ុន្តែសិស្សដែលមកពីគ្រួសារក្រីក្រវិញគឺត្រូវការប្រើប្រាស់ខួរក្បាលជាញឹកញាប់ជាង ហើយក៏ប្រើប្រាស់ច្រើនជាងសិស្សមកពីគ្រួសារធូរធាដែរទោះបីជាត្រូវការដោះស្រាយបញ្ហាសាមញ្ញក៏ដោយ។
យើងដឹងទៀតថា រចនាសម្ព័ន្ធសរសៃប្រសាទគឺមានលក្ខណៈខុសៗគ្នាច្រើនរវាងសិស្សទាំងពីរក្រុមនេះ ប៉ុន្តែយើងមិនដឹងថា តើវាមានបញ្ហាឬអត់ទេក្នុងការដោះស្រាយអ្វីមួយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សានេះគឺធ្វើទៅលើសិស្សចំនួន ៦៧នាក់ដែលរៀនថ្នាក់ទី ៧ និងទី៨ ដែលមានចំនួនសិស្សស្រីនិងប្រុសស្មើគ្នា៕