ការក្អួត និងចង្អោខ្លាំងក្លាក្នុងពេលមានផ្ទៃពោះ ត្រូវបានគេចាត់ទុកថាជាអាការៈចាញ់កូនខ្លាំង ដែលវាកើតឡើងលើស្រ្តីមានផ្ទៃពោះពី ០,៥ ទៅ២ភាគរយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈនេះត្រូវបានគេសម្គាល់ដឹងតាមរយៈការ ការក្អួតជាប់ ខ្សោះជាតិទឹកក្នុងខ្លួន មានវត្តមានជាតិកេតូនក្នុងទឹកនោម វិបត្តិអេឡិចត្រូលីត្រ និងស្រកទម្ងន់ច្រើនជាង ៥ភាគរយនៃទម្ងន់ខ្លួនសរុប។
ការចាញ់កូនគឺជាហេតុផលចំបងបំផុតដែលតម្រូវឲ្យស្រ្តីត្រូវការសម្រាកពេទ្យក្នុងពេលមានផ្ទៃពោះភ្លាមៗ ហើយក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់របស់ទារកផងដែរ។ នៅពេលចូលដល់មន្ទីរពេទ្យ គ្រូពេទ្យនឹងធ្វើការវាយតម្លៃ និងទាត់ចោលរាល់បញ្ហាផ្សេងៗ (ដូចជា ពុលអាហារ) នៅពេលស្រ្តីមានអាការៈចង្អោ និងក្អួតធ្ងន់ធ្ងរក្នុងពេលមានផ្ទៃពោះបែបនេះ។
ការចាញ់កូនគឺជាអាការៈធម្មតាមួយរបស់ស្រ្តីមានផ្ទៃពោះ ប៉ុន្តែបើសិនជាវាកើតឡើងធ្ងន់ធ្ងរពេក នោះវាទំនងជាអាចជាប់ទាក់ទងនឹងរឿងដូចខាងក្រោមនេះ៖
- ជំងឺកូនពង
- មានកូនភ្លោះ ឬច្រើនជាងនេះ
- មានការបង្ករោគនៅផ្លូវទឹកម៉ូត្រ
ការចង្អោ និងក្អួតធ្ងន់ធ្ងរមានឥទ្ធិពលអវិជ្ជមានច្រើនចំពោះជីវិតរស់នៅរបស់ស្រ្តី។ ស្រ្តីស្ទើរតែ ៦០ភាគរយទៅហើយដែលមានអាការៈចាញ់កូន នឹងកើតមានបញ្ហាបាក់ទឹកចិត្ត និងខ្លះទៀតអាចនឹងជ្រើសរើសវិធីបញ្ចប់ការមានផ្ទៃពោះទៀតក៏មាន ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការក្អួតចង្អោនេះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ស្រ្តីភាគច្រើនដែលធ្លាប់មានអាការៈចាញ់កូនតែងតែប្រាប់អំពីអារម្មណ៍របស់ខ្លួនឯងថា៖
- ដូចជារស់នៅដាច់ដោយឡែកពីគេ
- ឯការ
- មានអារម្មណ៍ថាខ្លួនឯងសាងកំហុស
- សាំចិត្តនឹងការរស់នៅដែលមិនអាចធ្វើអ្វីៗបានពេញដៃពេញជើង
- បារម្ភច្រើនអំពីការប៉ះពាល់ដល់កូនក្នុងផ្ទៃ
- មានការប្រែប្រួលនូវទំនាក់ទំនងជាមួយក្រុមគ្រួសារ ប្តី និងមិត្តភក្តិ៕