នៅសហរដ្ឋអាមេរិកមានអ្នកជំងឺដាច់សរសៃឈាមខួរក្បាលច្រើនជាង ៧៥០០០០នាក់ឯណោះក្នុងមួយឆ្នាំៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែពាក់កណ្តាលនៃជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់គឺអាចបង្ការបាន។ យ៉ាងណាមិញ កាលណាអ្នកអាចគ្រប់គ្រងកត្តាប្រឈមមុខរបស់វាបានហើយ នោះអ្នកកំពុងតែបង្ការជំងឺនេះកុំឲ្យកើតឡើងបាន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាកត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែលអ្នកអាចគ្រប់គ្រងបាន៖
- ការលើសសម្ពាធឈាម
- ការជក់បារី
- ការលើសកូឡេស្តេរ៉ុលក្នុងឈាម
- ការញ៉ាំគ្រឿងស្រវឹងច្រើនៗ
- ការធាត់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ មានតែគ្រូពេទ្យទេទើបជាអ្នកអាចវាយតម្លៃកត្តាប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលរបស់អ្នកបាន ហើយក៏អាចផ្តល់ជាវិធីក្នុងការគ្រប់គ្រងកត្តាប្រឈមមុខទាំងនោះដែរ៕