ប្រតិកម្មកង្វះជាតិស្ករក្នុងឈាមចង់សម្តៅទៅលើការចុះជាតិស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច។ បញ្ហានេះបណ្តាលមកពីមូលហេតុច្រើនណាស់ ចាប់តាំងពីការញ៉ាំគ្រឿងស្រវឹង រហូតដល់ជំងឺទាក់ទងនឹងសង្វាក់រំលាយអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកដែលមានបញ្ហាប្រតិកម្មកង្វះជាតិស្ករក្នុងឈាមនេះអាចមានអាការៈដូចជា ខ្សោយ ញ័រខ្លួន និងធីងធោង។ ដើម្បីគ្រប់គ្រងប្រតិកម្មបែបនេះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរញ៉ាំអាហារឲ្យមានតុល្យភាព ជាពិសេស សាច់គ្មានខ្លាញ់ ជាតិសរសៃ គ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ
- ចូរចៀសវាងអាហារមានជាតិផ្អែម និងកាបូអ៊ីដ្រាតកៃឆ្នៃ
- ចូរញ៉ាំអាហារឲ្យបានច្រើនផងបើសិនជាអ្នកត្រូវការញ៉ាំគ្រឿងស្រវឹង
- ចូរញ៉ាំអាហារតិចៗតែច្រើនដង៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)