មានភេសជ្ជៈផ្តល់សុខភាពច្រើនណាស់ដែលពពាយនាយថា វាល្អចំពោះសុខភាព។ មែនហើយ ភេសជ្ជៈធម្មជាតិមួយប្រភេទដែលត្រូវបានគេរកឃើញថាល្អដែរនោះគឺ ទឹកឃ្មុំលាយនឹងក្រូចឆ្មា។ ប្រយោជន៍នៃភេសជ្ជៈមួយនេះមានដូចជា៖
សម្រកទម្ងន់
ការផ្សំចូលគ្នានៃទឹកឃ្មុំ និងក្រូចឆ្មាគឺផ្ទុកទោដោយជាតិស្ករពេញលេញមែន តែវាមិនមានកាឡូរីច្រើនឡើយ។ អ្វីដែលកាន់តែឡូយ និងការពិតនោះគឺថា របស់ទាំងពីរនេះចូលគ្នា នឹងធ្វើឲ្យក្រពះញ៉ាំឆាប់ឆ្អែត។ ដូច្នេះបើសិនជាអ្នកកំពុងតែស្ថិតក្នុងដំណើរការណ៍សម្រកទម្ងន់ យកល្អគួរតែសាកល្បងទទួលទានទឹកឃ្មុំជាមួយក្រូចឆ្មាហើយ។
ពង្រឹងដល់ការរំលាយអាហារ
ការផ្សំចូលគ្នានៃទឹកឃ្មុំ និងក្រូចឆ្មាក្លាយទៅជាភេសជ្ជៈដ៏ឆ្លាតវៃមួយដែលអាចមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ។ នៅពេលអ្នកញ៉ាំទឹកក្រូចឆ្មា និងទឹកឃ្មុំ ការបញ្ចេញរសរបស់ក្រពះត្រូវបានកែសម្រួលដែលមានន័យថា ក្រពះនឹងអាចបំបែកអាហារដែលអ្នកបានញ៉ាំបានយ៉ាងល្អ ដូច្នេះជីវជាតិដែលវាផ្ទុកនឹងបឺតស្រូបចូលទៅក្នុងខ្លួនកាន់តែលឿន។ អ្នកប្រហែលជាធ្លាប់មានអាការៈហើមពោះ ឈឺរមួលៗក្នុងពោះ និងផោមច្រើននៅពេលអ្នកអ្នកញ៉ាំអាហារដែលមិនបានកិនល្អ។ ការញ៉ាំភេសជ្ជៈមួយនេះអាចជួយច្រើនក្នុងការធ្វើចលនាប្រព័ន្ធរំលាយអាហារអ្នក។
ព្យាបាលបញ្ហាមុន
ជំងឺមុនអាចនឹងកើតឡើងគ្រប់ពេលទាំងអស់ ប៉ុន្តែអ្នកក៏អាចលែងបារម្ភអំពីរឿងនេះទៀត តាមរយៈការលាយទឹកឃ្មុំជាមួយនឹងទឹកក្រូចឆ្មាដើម្បីលាបលើស្បែកដែលងាយនឹងរកជំងឺនេះបាន។ វាទាំងពីរនេះនឹងជួយពង្រឹងដល់ស្ថានភាពស្បែក ដោយសារតែវាសម្បូរទៅដោយវីតាមីន C និងមានសមត្ថភាពប្រឆាំងនឹងបាក់តេរីលើស្បែកថែមទៀត៕