Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីឆុងទឹកដោះគោខុសដែលអ្នកម្តាយមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរប្រើទឹកបរិសុទ្ធមកឆុងទឹកដោះគោឲ្យកូនបៅឡើយ ព្រោះសារធាតុដែលមានក្នុងទឹកនោះអាចធ្វើឲ្យក្រពះកូនរងមិនបាន ដោយអាចធ្វើឲ្យក្រពះពិបាករំលាយអាហារ ព្រមទាំងអាចកើតមានអាការៈទល់លាមកបាន។ ដូចនេះ អ្នកម្តាយគួរតែយកទឹកម៉ាស៊ីនទៅដាំ ដោយក្រោយពេលដែលពុះរួច អ្នកម្តាយអាចទុកឲ្យទឹកនោះមកត្រឹម៤០អង្សាសេ រួចទើបយកទៅឆុងទឹកដោះគោឲ្យកូនបាន នោះនឹងមិនប៉ះពាល់ដល់សុខភាពកូនឡើយ។
  2. អ្នកម្តាយមិនគួរឆុងទឹកដោះគោដោយដាក់ម្សៅទឹកដោះគោច្រើនជាងទឹកឡើយ ព្រោះពេលដែលអ្នកឆុងខាប់ពេក នឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន ដោយអាចប៉ះពាល់ដល់ប្រាជ្ញារបស់កូន។ ដូចនេះ មុនពេលដែលអ្នកឆុង អ្នកគួរតែមើលតាមការណែនាំ ទើបមិនឆុងខុស ធ្វើឲ្យកូនគ្រោះថ្នាក់។
  3. អ្នកមិនគួរដាក់ម្សៅរួច ទើបដាក់ទឹកទេ ព្រោះអាចធ្វើឲ្យម្សៅកកជាដុំៗបាន ដោយធ្វើឲ្យកូនបៅរួច មិនងាយរំលាយអាហារឡើយ។ ដូចនេះ អ្នកម្តាយគួរតែដាក់ទឹករួចទើបដាក់ម្សៅទឹកដោះគោចូល ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។
  4. អ្នកមិនគួរប្រើទឹកដែលមានសីតុណ្ភភាពខ្ពស់ដើម្បីឆុងទឹកដោះគោឲ្យកូនទេ ព្រោះវាអាចបំផ្លាញសារធាតុចិញ្ចឹមដែលមានក្នុងនោះអស់។ ដូចនេះ អ្នកម្តាយគួរតែធ្វើតាមសេចក្តីណែនាំរបស់ម្សៅទឹកដោះគោនីមួយៗ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
  5. អ្នកមិនគួរក្រឡុកខ្លាំងពេកទេក្រោយពេលដែលឆុងរួច ព្រោះអាចចេញពពុះខ្លាំង ធ្វើឲ្យក្រពះកូនពិបាករំលាយអាហារណាស់។
  6. ទឹកដោះគោដែលឆុងរួច មិនអាចទុកលើសពី២ម៉ោង ហើយយកឲ្យកូនបៅឡើយ ព្រោះអាចធ្វើឲ្យសុខភាពកូនជួបនឹងបញ្ហា។ ដូចនេះ បើហួសរយៈពេល២ម៉ោង អ្នកមិនគួរឲ្យកូនបៅទៀតឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)