ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកប
ដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃភេសជ្ជៈដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖
១. ទឹកការ៉ុតស្រស់
នោះក៏ព្រោះតែការ៉ុតមានផ្ទុកសារធាតុ beta carotene ដែលល្អចំពោះសុខភាពខួរក្បាលនិងការចងចាំដោយជួយកម្ចាត់ការររលាកក្នុងខួរក្បាល។
២. ទឹកមើមឆៃថាវក្រហម
មើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមនិងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពខួរក្បាលបង្កើនការចងចាំ។ ការទទួលទានទឹកមើមឆៃថាវក្រហមជាប្រចាំក៏ជួយទប់ស្កាត់បញ្ហាលើស
សម្ពាធឈាមផងដែរតាមរយៈសារធាតុ nitric oxide ដែលវាមានផ្ទុក។
៣. ទឹកប៉េងប៉ោះស្រស់
ក្រៅពីមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម ទឹកប៉េងប៉ោះស្រស់ក៏ជាប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទ ជាពិសេសសារធាតុ lycopene ដែលជួយការពារកោសិកាខួរក្បាល។
៤. ទឹកផ្លែទទឹមស្រស់
ការទទួលទានទឹកផ្លែទទឹមស្រស់ជាប្រចាំជួយសម្រួលចរន្តឈាមទៅកាន់ខួរក្បាលបានយ៉ាងប្រសើរ។នេះមានន័យថាកោសិកាខួរក្បាលនឹងទទួលបានសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរមុខងារ។
៥. ទឹកសូកូឡាក្ដៅៗ
មិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ការទទួលទានសូកូឡាក្ដៅៗដោយមិនបន្ថែមស្ករនិងក្រែមច្រើនលើស
លប់ ១ ពែងជាប្រចាំក៏អាចជួយរក្សាសុខភាពខួរក្បាលនិងបង្កើនការចងចាំផងដែរ។ នោះក៏ព្រោះតែសូកូឡាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលជួយការពារខួរក្បាលពីការបំផ្លាញផ្សេងៗ។
៦. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុ l-theanine ដែលជួយកាត់បន្ថយស្ត្រេសនិងបញ្ហាគេងមិនលក់ដែលជាកត្តាចម្បងនៃបញ្ហាខួរក្បាល ព្រមទាំងការចងចាំ៕