ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្ន ក្នុងពេលរួមភេទ ដែលអ្នកទើបតែសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្រោយពេលដែលអ្នកម្តាយទើបតែសម្រាលកូនរួច ប្រព័ន្ធការពាររាងកាយអាចនឹងខ្សោយ មិនទាន់អាចទប់ទល់នឹងជំងឺបានឡើយ។ ដូចនេះ ក្នុងពេលដែលរួមភេទ គួរតែប្រយ័ត្នពីអនាម័យ ដោយមុននឹងរួមភេទ ខាងប្រុសគួរតែសម្អាតប្រដាប់ភេទឲ្យបានស្អាត ហើយក្រោយពេលដែលរួមភេទរួច ខាងនារី គួរតែលាងសម្អាតទ្វារមាសឲ្យបានស្អាតផងដែរ ទើបមិននាំមេរោគចូលទៅក្នុងរាងកាយអ្នកយ៉ាងងាយបាន។
  2. ក្នុងពេលដែលរួមភេទ លោកប៉ា មិនគួរប្រើកម្លាំងខ្លាំងឡើយ ដោយគួរតែរក្សាចលនាទន់ភ្លន់ ព្រោះក្រោយពេលដែលសម្រាលកូនរួច ទ្វារមាស និងស្បូនអ្នកម្តាយកំពុងតែស្ថិតក្នុងសភាព​ខ្សោយ។ បើលោកប៉ាប្រើកម្លាំងខ្លាំងពេក នឹងអាចធ្វើឲ្យទ្វារមាស និងស្បូនអ្នកម្តាយរងគ្រោះជាខ្លាំង ធ្ងន់ធ្ងរអាចចេញឈាមបាន។ ដូចនេះ ក្នុងការរួមភេទ គួរតែប្រយ័ត្នបំផុត ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយដែលទើបនឹងសម្រាលកូនរួច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)