Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលជួយសុខភាពកូន និងអ្នកម្តាយខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកម្តាយគួរតែពិសារផ្លែទំពាំងបាយជូរ ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុដែក ដោយអាចជួយប៉ូវឈាមអ្នកម្តាយដែលទើបតែសម្រាលកូនបាត់បង់រួច។ ជាពិសេស ផ្លែឈើមួយនេះ ក៏អាចធ្វើឲ្យរាងកាយអ្នកឆាប់រឹងមាំឡើងវិញដែរ ដោយមិនស្ថិតក្នុងសភាពខ្សោយយូរឡើយ។
  2. ផ្លែប៉ោម ក៏អ្នកម្តាយគួរតែបរិភោគដែរ ព្រោះក្នុងនោះមានផ្ទុកវីតាមីនជាច្រើនប្រភេទ ដោយអាចជួយឲ្យកូនលូតលាស់បានល្អ តាមរយៈទឹកដោះរបស់អ្នក។ ជាពិសេស ផ្លែឈើមួយនេះ ក៏ជួយក្រពះអ្នកឲ្យរំលាយអាហារបានល្អ ថែមទាំងជួយអ្នកម្តាយមិនឲ្យកើតអាការៈទល់លាមកឡើយ។
  3. អ្នកម្តាយអាចពិសារផ្លែចេកចំនួនមួយផ្លែជារៀងរាល់ថ្ងៃ ព្រោះក្នុងចេក មានផ្ទុកវីតាមីន ថែមទាំងមានសារធាតុដែក ដែលអាចជួយឲ្យសុខភាពអ្នកម្តាយឆាប់រឹងមាំ ព្រមទាំងអាចផ្តល់សារធាតុចិញ្ចឹមដែលអ្នកម្តាយត្រូវការក្រោយសម្រាលកូនរួច។
  4. ផ្លែក្រូច មានផ្ទុកវីតាមីនសេខ្ពស់ ហើយក៏ជាផ្លែឈើដែលអ្នកម្តាយគួរតែញ៉ាំដែរ ព្រោះអាចជួយប៉ូវជាតិទឹកដល់អ្នកម្តាយដែលឲ្យកូនបៅទឹកដោះរបស់ខ្លួន។ ដូចនេះ ផ្លែឈើទាំងនេះ អ្នកម្តាយគួរតែបរិភោគដើម្បីសុខភាពរបស់អ្នក ព្រមទាំងកូនផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)