ការហើមរបស់ថង់ពងស្វាសអាចកើតឡើងដោយសារតែការមានរបួស ឬជំងឺណាមួយ។ វាក៏អាចបង្កឡើងដោយការកើនឡើងជាតិទឹក រលាក ឬការលូតលាស់មិនធម្មតាក្នុងថង់ពងស្វាស។ ការហើមនេះអាចនឹងមិនឈឺចាប់ ឬឈឺចាប់ខ្លាំង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើសិនជាការហើមនោះឈឺ អ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាលភ្លាម។ ក្នុងករណីធ្ងន់ធ្ងរ និងទៅតាមមូលហេតុរបស់វាទឿតនោះ បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ អ្នកជំងឺអាចនឹងបាត់បង់ពងស្វាសបាន។
ការហើមរបស់ថង់ពងស្វាសអាចកើតឡើងលឿន ឬយឺតៗ។ មូលហេតុដ៏សំខាន់មួយនៃការឈឺចាប់ដោយសារតែហើមថង់ពងស្វាសគឺការរមួលពងស្វាសតែម្តង ដែលវាអាចធ្វើឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមពងស្វាសបាន។ ករណីជំងឺបែបនេះអាចធ្វើឲ្យពងស្វាសងាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
បញ្ហាជំងឺដែលអាចធ្វើឲ្យថង់ពងស្វាសហើមដែរនោះមានដូចជា៖
- ការប៉ះទង្គិច
- មហារីកពងស្វាស
- ការរីកធំរបស់សរសៃវ៉ែនមិនធម្មតាក្នុងថង់ពងស្វាស
- ការរលាកពងស្វាសស្រួចស្រាវ
- ការដក់ទឹកក្នុងថង់ពងស្វាស
- មានក្លនចូលក្នុងថង់ពងស្វាស
- ការរលាក ឬការបង្ករោគនៅបំពង់អេពីឌីឌីម (Epididymitis)
- ការខ្សោយបេះដូង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការលាក ឬបង្ករោគនៅស្បែកថង់ពងស្វាស៕