ជំងឺខ្វាក់ពណ៌មានន័យថា ជាការអសមត្ថភាពមួយប្រភេទរបស់ភ្នែក ដែលមិនអាចវិនិច្ឆ័យពណ៌បានក្រៅពីពណ៌ស និងខ្មៅ។ អ្នកជំងឺដែលមានបញ្ហាខ្វាក់ពណ៌បែបនេះ គឺមិណអាចស្គាល់ទេនូវពណ៌ខុសៗគ្នាដែលត្រូវបានមនុស្សមានភ្នែកធម្មតាមើលឃើញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពេលខ្លះ អ្នកជំងឺខ្លួនឯងមិនបានដឹងថា ខ្លួនឯងមានជំងឺនេះផងបើសិនជាមិនទាន់បានធ្វើតេស្តទេ។
ការងារប្រចាំថ្ងៃមួយចំនួនដូចជា ការជ្រើសរើសផ្លែឈើដែលទំ ឬវិនិច្ឆ័យភ្លើងចរាចរណ៍ ក៏អាចជារឿងពិបាកសម្រាប់អ្នកជំងឺខ្វាក់ពណ៌ដែរ។ ដោយសារតែជំងឺខ្វាក់ពណ៌អាចកើតឡើងដោយមិនដឹងខ្លួន យកល្អគួរតែក្មេងៗធ្វើតេស្តរកមើលជំងឺនេះឲ្យហើយទៅជាពិសេសក្មេងប្រុស បើសិនជាគ្រួសារធ្លាប់មានសមាជិកណាម្នាក់មានជំងឺនេះហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញជំងឺខ្វាក់ពណ៌នេះមិនទាន់មានថ្នាំ ឬវិធីព្យាបាលឲ្យជានៅឡើយទេ ប៉ុន្តែគេមានឡេន របស់ជំនួយ និងកម្មវិធីក្នុងទូរស័ព្ទឆ្លាតវៃ អាចជួយពួកគេមើលឃើញពណ៌បាន៕