Join with Health.com.kh on Telegram

ទឹកផ្លែឪឡឹក មានរសជាតិផ្អែម ហើយអាចធ្វើបានតាមរបៀបច្រើនប្រភេទ អាស្រ័យទៅតាមធាតុផ្សំផ្សេងៗដែលយើងនិយមចូលចិត្ត។ ទឹកផ្លែឪឡឹកមានជីវជាតិគួរឲ្យចាប់អារម្មណ៍ច្រើន ហើយក៏អាចបន្ថយក្នុងរបបអាហារដែលផ្តល់សុខភាពបានទៀត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ធំៗនៃការញ៉ាំទឹកផ្លែឪឡឹកពិសេសមួយនេះ៖

រក្សាសម្ពាធឈាមឲ្យនៅហ្នឹងល្អ

ផ្លែឪឡឹកផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម ជាមួយនឹងជាតិអាស៊ីតជាច្រើនទៀត បានធ្វើឲ្យវាក្លាយទៅជាឱសថដ៏ល្អមួយក្នុងការរក្សាលំហូរឈាមយ៉ាងស្រួលក្នុងសរសៃឈាម ហើយក៏ថែរក្សាសរសៃឈាមកាន់តែមានសុខភាពល្អដែរ។ ជាមួយគ្នានេះដែរ ផ្លែឪឡឹកអាចជួយថែរក្សាតុល្យភាពអាស៊ីត និងអេឡិចត្រូលីត្រក្នុងខ្លួនថែមទៀត។ 

សុខភាពបេះដូង

សារធាតុ Lycopene គឺជាអង់ទីអុកស៊ីដង់មួយផ្សេងទៀតដែលមានក្នុងផ្លែឪឡឹកដែរ តែវាអាចជួយបន្សាបរ៉ាឌីកាលសេរី កុំឲ្យបង្កជាការខូចខាតដល់សរីរាង្គ និងជាលិកាក្នុងរាងកាយបាន ជាពិសេសការពារដល់សុខភាពបេះដូងតែម្តង។ 

ការពារសុខភាពថ្លើម

ការសិក្សាមួយដែលបានចុះផ្សាយក្នុងសារព័ត៌មាន Food and Chemical Toxicology បានឲ្យដឹងថា ឥទ្ធិពលព្យាបាលដ៏មានសត្យានុភាពរបស់ទឹកផ្លែឪឡឹកនោះគឺកើតឡើងលើថ្លើមតែម្តង។ នេះដោយសារតែវាទៅជួយបន្ថយភាពខូចខាតរបស់ថ្លើមដែលបង្កឡើងដោយការប៉ះពាល់សារធាតុ Carbon Tetrachloride តែម្តង។ វាជាសារធាតុគីមីពុលមួយប្រភេទមានក្នុងផលិតផល និងខ្យល់របស់រោគចក្រសហគ្រាស ហើយក៏ត្រូវបានគេដឹងថា ធ្វើឲ្យខូចថ្លើម តម្រងនោម និងខួរក្បាលដែរ។ 

ជួយព្យាបាលការឈឺសាច់ដុំ

ការសិក្សាមួយទៀតដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Agricultural and Food Chemistry បានឲ្យដឹងថា ផ្លែឪឡឹកប្រហែលជាជួយបន្ថយបន្ថយចង្វាក់បេះដូងដែលកំពុងតែលោតញ៉ាប់ និងការឈឺសាច់ដុំលើកីឡាករអត្តពលកម្ម។ នេះដោយសារតែវត្តមាន សារធាតុអាស៊ីតអាមីណេ I-citrulline តែម្តង។ 

បង្ការជំងឺមហារីក

ការសិក្សាជាច្រើនបានកំណត់ឲ្យដឹងថា ផ្លែឪឡឹកមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកដែរ។ វត្តមានរបស់សារធាតុ Lycopene ក្នុងផ្លែឪឡឹកគឺជាជីវជាតិដ៏សំខាន់មួយក្នុងការជួយការពារ កុំឲ្យមានការខូចខាតដល់ DNA មនុស្សយើង។ លើសពីនេះទៅទៀត សារធាតុ Lycopene ដែលបានមកពីផ្លែឪឡឹក និងទឹកផ្លែឪឡឹក គឺផ្ទុកទៅដោយសារធាតុ Anti-proliferative ដែលជួយបន្ថយអត្រានៃការកើតមានជំងឺមហារីក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វិធីធ្វើទឹកផ្លែឪឡឹកពិសេស

គ្រឿងផ្សំ៖

  • ស្លឹកជីអង្កាម ២សន្លឹក
  • ផ្លែឪឡឹក ១កូនចានចង្កឹះ ឬ ២២០ក្រាម
  • អំបិលមួយច្បិច

វិធីធ្វើ៖

  • ចូរដាក់ផ្លែឪឡឹកទាំងអស់ចូលក្នុងម៉ាស៊ីនកិន
  • ក្រឡុកវាឲ្យម៉ត់
  • បន្ទាប់មកចាក់វាចូលក្នុងកែវ
  • ចូររោយអំបិលមួយច្បិចពីលើហើយកូរវាឲ្យសប់
  • ចុងក្រោយ ចូរយកសន្លឹកជីអង្កាមដោតពីលើដើម្បីផ្តល់សោភ័ណ្ឌភាពបន្ថែម៕