យោងទៅតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ការញ៉ាំអាហារសម្បូរសារធាតុ Flavonoids ដូចជាតែ និងផ្លែប៉ោមគឺអាចជួយការពារជំងឺបេះដូង និមហារីកបាន ជាពិសេសអ្នកដែលជក់បារី និងញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកដែលញ៉ាំអាហារសម្បូរសារធាតុ Flaonoids កាន់តែច្រើន ទំនងជាមិនសូវស្លាប់ដោយសារតែជំងឺមហារីក និងបេះដូងឡើយនៅពេលប្រៀបធៀបជាមួយអ្នកញ៉ាំអាហារបែបនេះតិចតួច។
ឥទ្ធិពលការពារនៃសារធាតុ Flavonoids នេះមានលក្ខណៈខ្លាំងក្លាចំពោះអ្នកដែលជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនៗតែម្តង។ ការរកឃើញនេះបានមកពីការវិភាគមួយនៃរបបអាហារដែលត្រូវបានប្រជាជន Danish ប្រមានច្រើនជាង ៥៣០០០នាក់ ញ៉ាំរយៈពេល ២៣ឆ្នាំ។
ការសិក្សាបានប្រាប់បន្ថែមទៀតថា ការញ៉ាំសារធាតុ Flavonoids ប្រហែល ៥០០មីលីក្រាមជារៀងរាល់ថ្ងៃហាក់បីដូចជាផ្តល់នូវឥទ្ធិពលការពារជំងឺបានខ្លាំងបំផុត។ ចំពោះឥទ្ធិពលការពារជំងឺមហារីកវិញឃើញថាអាចកើតឡើងបាននៅពេលដំឡើងដល់ ១០០០មីលីក្រាម ជារៀងរាល់ថ្ងៃវិញ។
ខណៈពេលដែលការស្រាវជ្រាវបានអះអាងថា វាមានទំនាក់ទំនងមួយរវាងការថយចុះការស្លាប់ និងការញ៉ាំសារធាតុ Flavonoids ឥទ្ធិពលការពារធម្មជាតិពិតប្រាកនៅតែមិនទាន់មានការយល់ដឹងច្បាស់នៅឡើយទេ។ ការញ៉ាំគ្រឿងស្រវឹង និងជក់បារីសុទ្ធតែអាចបំផ្លាញដល់សរសៃឈាម និងបង្កើនការរលាក ដែលជាហេតុនាំឲ្យប្រឈមខ្ពស់នឹងជំងឺមួយចំនួន។ ប៉ុន្តែសារធាតុ Flavonoids ត្រូវបានគេបង្ហាញថា មានឥទ្ធិពលប្រឆាំងការរលាក និងពង្រឹងដល់មុខងារសរសៃឈាម ដូច្នេះវាអាចពន្យល់បានថា ជាហេតុផលមួយនាំឲ្យវាអាចបន្ថយជំងឺបេះដូង និងមហារីកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ សម្រាប់អាហារដែលត្រូវបានគេរកឃើញថាផ្ទុកទៅដោយសារធាតុ Flavonoid នេះច្រើនគឺមានក្នុង តែបៃតង និងផ្លែប៉ោមពណ៌ខៀវតែម្តង៕