សម្រាប់ពេលវេលាកូនដំបូងរបស់ស្រ្តីវាអាចជារឿងដែលសប្បាយចិត្តបំផុតដែលគេធ្លាប់ឆ្លងកាត់។ តើអ្នកកំពុងតែឆ្ងល់ទេថា តើទារកកំពុងតែធ្វើអ្វីឲ្យប្រាកដទៅនៅពេលគេស្ថិតក្នុងផ្ទៃបែបនេះ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ទារកក្នុងផ្ទៃអាចធ្វើរឿងគួរឲ្យចាប់អារម្មណ៍ និងអស្ចារ្យជាច្រើនបានដូចជា៖
- ចលនាដំបូងគេបំផុតរបស់ទារកគឺចាប់ផ្តើមនៅពេលគេអាយុបាន ៩សប្តាហ៍ក្នុងផ្ទៃ ប៉ុន្តែម្តាយមិនអាចមានអារម្មណ៍ដឹងឡើយ
- ទារកអាចធ្វើចលនាពុតពែនខ្លួន និងធាក់ក្នុងចន្លោះសប្តាហ៍ទី ១៦ ទៅទី ២០។
- ជីវិតរបស់ទារកក្នុងផ្ទៃគឺមានភាពសកម្មណាស់។ គេអាចធ្វើសកម្មភាពរហូទដល់ ៥០ដងឡើងទៅក្នុងរយៈពេលមួយម៉ោង។ ចលនាទាំងនោះអាចជា ការបិតបែនខ្លួន ធ្វើចលនាដៃជើង និងក្បាល និងព្យាយាមប៉ះពាល់ និងលិឍជញ្ជាំងស្បូនថែមទៀត។
- ទារកក្នុងផ្ទៃអាចសម្គាល់សម្លេងអ្នកបានយ៉ាងច្បាស់
- រាល់សកម្មភាពដែលគេអាចធ្វើបានកាលពីក្នុងផ្ទៃ និងធ្វើវាបានយ៉ាងល្អនៅពេលគេសម្រាល។
- ពួកគេមានភាពសកម្មនៅពេលអ្នកញ៉ាំអាហារ ឬផឹកទឹក។
- គេមិនអាចគេងនៅពេលយប់ឡើយទោះបីជាអ្នកអស់កម្លាំង និងងងុយគេងក៏ដោយ។
- ក្រោយពីពរពោះបាន ៧ខែ ទារកអាចនឹងត្រូវការពេលគេងកាន់តែច្រើនថែមទៀត។
- ចាប់ពីសប្តាហ៍ទី ២៨ទៅ គ្រូពេទ្យច្រើនតែណែនាំឲ្យតាមដានចលនារបស់កូនដើម្បីសម្គាល់មើលបញ្ហានានាដែលអាចនាំឲ្យគិតថាជាការស្លាប់ក្នុងផ្ទៃ។
- នៅពេលអ្នកយល់ថាពិបាកគេងមកខាងឆ្វេង វាគឺជារឿងធម្មតាទេ ព្រោះវាជាសញ្ញាបញ្ជាក់ថា ទារកក្នុងផ្ទៃមានភាពសកម្ម។
- បើសិនជាម្តាយសើចច្រើន កូនក្នុងផ្ទៃប្រហែលជាត្រូវក្រឡកចុះឡើងក្នុងផ្ទៃដែរហើយ។
- បើសិនជាអ្នកភ្លក់អាហារអ្វីថ្មី កូនក្នុងផ្ទៃនឹងអាចស្គាល់រសជាតិទាំងនោះដែរតាមរយៈទឹកភ្លោះ។
- ទារកចេះបើកភ្នែកនៅជុំវិញសប្តាហ៍ទី ២៨។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចនឹងមើលឃើញទារកចេះបៀមមេដៃនៅពេលថតអេកូ៕