ការរលាកក្រពះភាគច្រើនបណ្តាលមកពីការបង្ករោគដោយបាក់តេរី វីរុស ជំងឺកង្វះគ្រាប់ឈាម Pernicious ឬ ការច្រាលទឹកអាស៊ីតក្រពះ។ ករណីភាគច្រើនជំងឺនេះត្រូវបានគេមិនខ្វល់ច្រើនឡើយដោយសារតែសញ្ញារបស់វាមានអាការៈដូចនឹងអាការៈក្រពះមិនកិន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ សញ្ញាមួយចំនួនរបស់ជំងឺរលាកក្រពះដែលអ្នកអាចរកឃើញទាន់ពេលវេលានោះនឹងជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។
ចង្អោ
ករណីភាគច្រើនការចង្អោ ឬមិនស្រួលក្នុងក្រពះម្តងហើយម្តងទៀតគឺជាសញ្ញាចាប់ផ្តើមនៃជំងឺរលាកក្រពះ។ ហើយមនុស្សមួយចំនួនក៏ធ្លាប់មានអាការៈមិនឃ្លានអាហារដោយសារតែចង្អោនេះដែរ ហើយវាអាចគិតថាមានការបង្ករោគនៅក្នុងក្រពះហើយ។
ក្អួត
មូលហេតុដ៏ចំបងមួយនៃការរលាកក្រពះគឺជាការក្អួតរ៉ាំរ៉ៃដែលអាចកើតឡើងដោយសារតែការរលាកនៅភ្នាស់របស់ក្រពះ។ ដូច្នេះបើសិនជាអ្នកកំពុងតែក្អួតរយៈពេលយូរ ឬក្អួតមានឈាមទៀតនោះ វាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យដើម្បីទាត់ចោលនូវផលវិបាកនានាដែលទាក់ទងនឹងក្រពះហើយ។
ក្រហាយដើមទ្រូង
ដោយសារតែការច្រាលទឹកប្រមាត់ចូលដល់ក្នុងក្រពះវិញ អ្នកប្រហែលជាអាចធ្លាប់មានអារម្មណ៍ក្រហាយពីក្នុងពោះចូលបំពង់ករ ជាពិសេសនៅចន្លោះពេលញ៉ាំអាហារ ឬពេលយប់។ រឿងនេះអាចជាសញ្ញាមួយនៃការរលាកក្រពះដែលនាំឲ្យក្អួត និងហើមពោះបាន។
ហើមពោះ
មនុស្សភាគច្រើនតែងតែមិនយកចិត្តទុកដាក់នឹងការហើមពោះទេ ព្រោះអាចគិតថាដោយសារតែក្រពះមិនកិនប៉ុណ្ណោះ ហើយក៏ប្រើថ្នាំតិចតួចដើម្បីព្យាបាលទៅ។ យ៉ាងណាមិញ នៅពេលដែលការហើមពោះកើតឡើងជាមួយនឹងការឈឺពោះវិញ វាអាចជាសញ្ញាមួយនៃការរលាកក្រពះដែរ។
ត្អើក
តើអ្នកធ្លាប់ត្អើកជាប់រហូតដែរទេ? បើសិនជាអញ្ជឹងមែន វាអាចជារឿងបញ្ជាក់អំពីការរលាកក្រពះហើយ។ ដូច្នេះ អ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនបើសិនជាការត្អើកនេះបន្តជាប់រយៈពេលពីរបីថ្ងៃហើយ។
ការឈឺពោះ
សញ្ញាដំបូងនៃការបង្ករោគគ្រប់យ៉ាងនោះ មិនខ្វល់ថាដោយសារបាក់តេរី ឬវីរុសក្នុងក្រពះទេ គឺអាចសម្គាល់ដឹងតាមរយៈការឈឺពោះនេះឯង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អាការៈរលាកក្រពះមានរោគសញ្ញាច្បាស់របស់វាគឺ ការឈឺពោះ ក្រពះមិនកិន និងចង្អោរជាលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ៕