ជំងឺផ្តាសាយភាគច្រើនគឺជាការបង្ករោគដោយវីរុសដែលកើតឡើងទៅលើច្រមុះ បំពង់ក ប្រហោងឆ្អឹងមុខ និងផ្លូវដង្ហើមខាងលើ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាទូទៅ វានឹងជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយទៅពីឬសប្តាហ៍។ ចំពោះរោគសញ្ញារបស់វាវិញមានដូចជា ឈឺបំពង់ក តឹងច្រមុះ ឬហៀរសម្បោ។
ជំងឺផ្តាសាយច្រើនតែបណ្តាលមកពីវីរុសដូចជា Rhinovirus, Coronavirus និង Parainfluenza។ ទោះបីជាយ៉ាងណាក៏ដោយ មានវីរុសមួយចំនួនដែលមិនទាន់រកឃើញនៅឡើយទេ។ ដោយយោងទៅតាម Web MD បានឲ្យដឹងថា អ្នកជំងឺផ្តាសាយដែលជាមនុស្សធំប្រហែល ២០ ទៅ៣០ភាគរយហើយមិនទាន់រកឃើញថាបង្កឡើងដោយវីរុសអ្វីនៅឡើយទេ។
នៅពេលយើងនិយាយអំពីការព្យាបាលដោយខ្លួនឯងនោះ ការញ៉ាំទឹកកាន់តែច្រើនគឺជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតហើយ ព្រោះមិនចាំបាច់រៀបចំអ្វីច្រើនឡើយ។ មនុស្សភាគច្រើនញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ ទឹកនឹងជួយបំបាត់ការផ្តាសាយបានតាមរយៈការផ្តល់សំណើមដល់បំពង់កព្រមទាំងជាតិទឹកក្នុងរាងកាយ និងកោសិកា។
ស៊ុបមាន់គឺជាវិធីសាស្រ្តព្យាបាលជំងឺផ្តាសាយយ៉ាងល្អបំផុត។ ត្រឹមតែស៊ុបមាន់មួយចានគោម និងបន្លែថែមទៀតនោះគឺអាចកាត់បន្ថយចលនាកោសិកា Neutrophil ដែលមាននាទីប្រឆាំងនឹងការបង្ករោគទៅហើយ។ ការសិក្សាបញ្ជាក់ថា ការថយចុះរបស់ចលនាកោសិកាទាំងនេះក៏ជំរុញដល់រាងកាយប្រើប្រាស់វានៅកន្លែងណាដែលត្រូវការវាចាំបាច់ផងដែរ។
វិធីព្យាបាលផ្សេងមួយទៀតនោះគឺជាការប្រើប្រាស់ខ្ញី។ ក្រៅពីប្រើជាគ្រឿងផ្សំធ្វើម្ហូប ខ្ញីត្រូវបានគេស្គាល់ថាមានសមត្ថភាពជួយដល់សុខភាពមនុស្សច្រើន។ គ្រាន់តែខ្ញីឆៅមួយដុំដាក់ក្នុងទឹកក្តៅដាំពុះនោះប្រហែលជាជួយសម្រួលដល់ការក្អក និងឈឺបំពង់កដែលទាក់ទងនឹងជំងឺផ្តាសាយបាន។ ខ្ញីក៏ត្រូវបានគេដឹងថាជួយកាត់បន្ថយអារម្មណ៍ចង្អោដែលកើតឡើងនៅពេលមានជំងឺបង្កឡើងដោយវីរុស Influenza ដែរ។ តាមពិត ត្រឹមតខ្ញីមួយក្រាមក៏អាចបន្ថយការចង្អោបានដែរ។
ទឹកឃ្មុំក៏ជាជម្រើសមួយដែរនៅពេលគិតពីការព្យាបាលជំងឺផ្តាសាយដោយមិនបាច់ប្រើថ្នាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទឹកឃ្មុំគួរតែប្រើផ្សំគ្នាជាមួយតែ និងក្រូចឆ្មា បើសិនជាចង់ដោះស្រាយបញ្ហាឈឺបំពង់ក និងបំបាត់ការក្អក។ គ្រាន់តែញ៉ាំទឹកឃ្មុំ ១០ក្រាមមុនពេលគេងក៏ជួយកាត់បន្ថយការក្អកខ្លាំងក្លាលើកូនក្មេង និងពង្រឹងដល់ការគេងរបស់គេបានដែរ៕