យោងទៅតាមការសិក្សាថ្មីមួយទៅលើការធាត់ជ្រុលបានឲ្យដឹងថា អាហារពេលព្រឹកដ៏ល្អបំផុតដើម្បីសម្រកទម្ងន់នោះប្រហែលជារឿងមួយជួយឲ្យបេះដូងមានសុខភាពល្អផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីធាត់ជាច្រើនដែលបានញ៉ាំអាហារពេលព្រឹកដែលមានកាឡូរីខ្ពស់ ឃើញថាមានការស្រកទម្ងន់ច្រើនជាងស្រ្តីដែលញ៉ាំអាហារច្រើនៗនៅពេលយប់ទៅវិញ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tel Aviv University បានបែងចែកស្រ្តីចំនួន ៩៣នាក់ដែលមានជំងឺ Metabolic Syndrome ជាពីរក្រុម។ ដោយមួយក្រុមៗតម្រូវឲ្យញ៉ាំ ១៤០០កាឡូរីក្នុងមួយថ្ងៃរយៈពេល ១២សប្តាហ៍។
ចំពោះក្រុមញ៉ាំអាហារពេលព្រឹក គឺត្រូវញ៉ាំអាហារពេល ៧០០កាឡូរី អាហារថ្ងៃត្រង់ ៥០០កាឡូរី និងពេលយប់ ២០០កាឡូរី។ ចំណែកឯក្រុមញ៉ាំអាហារពេលយប់វិញ គឺធ្វើផ្ទុយគ្នាទៅវិញ ហើយក៏ត្រូវញ៉ាំអាហារពេលយប់ជ្រៅច្រើនបំផុតដែរ។ អាហារទាំងអស់ដែលមានប្រូតេអ៊ីនខ្ពស់នោះមានដូចជា នំបុ័ង ត្រីធូណា ទឹកដោះគោស្រស់ និងស៊ុតពណ៌សជាដើម។
ជាលទ្ធផលគេរបានរកឃើញថា ក្រុមដែលញ៉ាំអាហារពេលព្រឹកច្រើនៗគឺស្រកទម្ងន់បាន ១១ភាគរយនៃទម្ងន់សរុប។ ចំពោះក្រុមញ៉ាំអាហារពេលយប់ច្រើនៗវិញស្រកទម្ងន់បានតែ ៤ភាគរយប៉ុណ្ណោះ។ ចំណែកឯងកម្រិតជាតិខ្លាញ់ Triglyceride ចំពោះក្រុមញ៉ាំអាហារពេលព្រឹកច្រើនឃើញថាថយចុះរហូតដល់ ៣៤ភាគរយ និងក្រុមញ៉ាំអាហារពេលយប់ថយត្រឹមតែ ១៥ភាគរយទេ។
ជាមួយគ្នានេះដែរ អ្នកជំនាញបានណែនាំថា អ្នកត្រូវតែញ៉ាំទៅតាមភាពឆ្អែត និងឃ្លានរបស់រាងកាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់ញ៉ាំអាហារពេលពញរឹកនោះ អ្នកអាចជ្រើសរើសការញ៉ាំស៊ុត ផ្លែប័រមួយភាគបួន ផ្លែឈើ និងផ្លែបឺរីបាន៕