មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យឈឺអញ្ចាញ គឺបញ្ហាមាត់ធ្មេញ រួមទាំងជំងឺរលាកអញ្ចាញធ្មេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាអ្នកអាចបំបាត់ការឈឺចាប់បានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើង
សោះ ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់អាការៈឈឺអញ្ចាញឆាប់រហ័ស ៖
១. ខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរអោយសឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
២. អំបិលនិងទឹកក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយថ្នមៗត្រង់អញ្ចាញដែលហើមឈឺ។ ទុកចោលសម្រាប់រយៈពេលប៉ុន្មានវិនាទីសិនសឹមខ្ពុរលាងសម្អាតមាត់ចេញជាមួយទឹកធម្មតា។
៣. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយក្នុងទឹក ១ កែវ។ កូរអោយសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះជាការស្រេច។
៤. ប្រើប្រាស់កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។
៦. ម្ស៉ៅ Baking soda
លាយម្ស៉ៅ baking soda ជាមួយទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើអញ្ចាញដែលឈឺ រួចខ្ពុរសម្អាតមាត់ចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចលាយម្ស៉ៅ baking soda ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ កូរអោយសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយ៕