ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាល្អក្នុងការធ្វើឲ្យខួរក្បាលកូនឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ពេលដំបូងដែលអាចប៉ូវខួរក្បាលកូនបាន គឺជាពេលដែលអ្នកត្រៀមមានផ្ទៃពោះ។ ក្នុងកន្លះឆ្នាំមុននឹងអ្នកត្រៀមមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីន។ នៅពេលដែលសុខភាពអ្នករឹងមាំ ហើយផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើន នោះពេលដែលអ្នកមានផ្ទៃពោះ នឹងល្អចំពោះកូនខ្លាំងណាស់។ ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែញ៉ាំអាហារដែលជួយដល់ខួរក្បាលកូនឲ្យបានច្រើន ដូចជាត្រីជាដើម។ ការពិសារបែបនេះ ទើបកូនក្នុងផ្ទៃទទួលបានសារធាតុចិញ្ចឹមទាំងនោះ ដោយអាចជួយឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ក្រោយពេលដែលអ្នកសម្រាលកូនរួច បើអ្នកឲ្យកូនបៅទឹកដោះ អ្នកគួរតែញ៉ាំអាហារដែលជំនួយដល់ខួរក្បាលកូន ទើបកូនអាចទទួលបានសារធាតុទាំងនោះតាមទឹកដោះអ្នក។ ជាពិសេស ពេលដែលកូនអាចបរិភោគអាហារបាន អ្នកគួរតែឲ្យកូនញ៉ាំត្រីឲ្យបានច្រើន ហើយញ៉ាំពងមាន់ ព្រោះអាហារ២ប្រភេទនេះ អាចជួយកូនឲ្យឆ្លាតខ្លាំងណាស់ ថែមទាំងចងចាំបានល្អផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

Loading...