ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំថោះ
បុគ្គលឆ្នាំថោះ មិនថាក្នុងការងារ មុខរបរ ឬការងារអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យងាយ។ នៅពេលដែលលាភឡើងខ្ពស់ នោះប្រាក់ដែលគេអាចទទួលបានគឺមិនតិចឡើយ។ ដូចនេះ អ្នកគួរតែរក្សាទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានល្អ ទើបអ្នកអាចប្រមូលបានទ្រព្យកាន់តែច្រើនចូលមក។
ឆ្នាំខាល
បុគ្គលឆ្នាំខាលវិញ មានអីនិយាយនឹង មិនចេះលាក់ មិនចេះទប់ឡើយ និយាយទៅគ្មានចិត្តដែលលោភលន់នោះទេ។ ជាពិសេស គេតែងមានអ្នកតាមជួយ ធ្វើឲ្យលុយដែលអាចចូលមកគឺមិនទាបនោះឡើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអាចចំណេញបានប្រាក់។
ឆ្នាំមមី
បុគ្គលឆ្នាំមមី មានអ្នកតាមចង្អុលបង្ហាញ ថែមទាំងតាមជួយនាំផ្លូវជានិច្ច។ ជាពិសេស វិធីសាស្ត្រក្នុងការចំណេញបានប្រាក់ គឺគេអាចរកឃើញជានិច្ច មិនចាញ់អ្នកដទៃឡើយ។ ដូចនេះ លុយធំនឹងអាចមករកគេក្នុងថ្ងៃណាមួយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)