ក្លិនខ្យល់ដង្ហើម ឬក្លិនមាត់មិនល្អជាបញ្ហាទូទៅគួរអោយរំខានបំផុតមួយដែលកើតឡើងមិនថាចំពោះមនុស្សប្រុស ឬស្រីឡើយ។ ក្លិនមាត់មិនល្អជារឿងគួរអោយខ្មាសមួយដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តមិនសូវហ៊ាននិយាយជាមួយអ្នកដទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មូលហេតុបង្កក្លិនមាត់មានច្រើនណាស់ ប៉ុន្តែជាទូទៅការមិនសម្អាតអណ្ដាតអោយបានស្អាតជាហេតុចម្បងបំផុត។ អណ្ដាតជាផ្នែកមួយក្នុងមាត់ដែលមានផ្ទុកមេរោគបាក់តេរីដល់ទៅ ៩០ ភាគរយ។ ទោះជាយ៉ាងណាក្លិនមាត់អាចបាត់ទៅវិញជាមួយ
នឹងវិធីធម្មជាតិងាយៗមួយចំនួន ប្រសិនបើហេតុបង្កនៃបញ្ហានេះមិនមែនបណ្ដាលមកពីជំងឺណាមួយ។
ថាតើមានវិធីអ្វីខ្លះទៅដើម្បីដោះស្រាយបញ្ហាក្លិនមាត់មិនល្អបានយ៉ាងឆាប់រហ័ស? ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំបាត់បញ្ហាក្លិនមាត់ ៖
១. ទទួលទឹកទឹក
ពពួកបាក់តេរីក្នុងមាត់បញ្ចេញជាតិហ្គាសបង្កក្លិនមិនល្អ ហើយទឹកមិនត្រឹមតែជួយទប់ស្កាត់ការបញ្ចេញនេះប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់បាក់តេរីផងដែរ។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកច្រើនប៉ុណ្ណា ក្លិនខ្យល់ដង្ហើមមិនល្អនឹងត្រូវកាត់បន្ថយប៉ុននោះ។ ប្រសិនបើអ្នកស្ងួតក្នុងមាត់ ចូរកុំស្ទាកស្ទើនឹងទទួលទានទឹក
១ កែវភ្លាម។
២. ទំពារស្លឹកជីអង្កាម
នោះក៏ព្រោះតែជីអង្កាមមានផ្ទុកសារធាតុ menthol និងលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីជួយប្រយុទ្ធប្រឆាំងសារធាតុ halitosis ដែលបង្កបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកជីអង្កាមមួយចំនួនក្នុងមាត់។
៣. ទទួលទានផ្លែប៉ោម ១ ផ្លែ
ផ្លែឈើនេះមានផ្ទុកសារធាតុ oxidized polyphenols ដែលជួយកម្ចាត់ក្លិនមិនល្អក្នុងមាត់បានយ៉ាងឆាប់រហ័ស។ ការទទួលទានផ្លែប៉ោមក៏ជួយសម្អាតធ្មេញផងដែរ។
៤. ជញ្ជក់ក្រូចឆ្មារ
នោះក៏ព្រោះតែក្រូចឆ្មារមានលក្ខណៈសម្បត្តិកម្ចាត់បាក់តេរីដែលបង្កក្លិនមាត់មិនល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជញ្ជក់ក្រូចឆ្មារមួយចំនិត ឬច្របាច់វាក្នុងទឹក ១ កែវ។ វិធីនេះមានប្រសិទ្ធភាពបំផុតចំពោះក្លិនមាត់ដែលបណ្ដាលមកពីការទទួលទានខ្ទឹម។
៥. ទំពារសំបកក្រូច
អ្វីដែលអ្នកត្រូវធ្វើ គឺលាងសំបកក្រូចអោយស្អាតមុនពេលទំពារវាក្នុងមាត់។ ការធ្វើបែបនេះមិនត្រឹមតែផ្ដល់ក្លិនខ្យល់ដង្ហើមស្រស់ថ្លាឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីត citric ក្នុងក្រូចក៏ជម្រុញការផលិតទឹកមាត់ទប់ស្កាត់ក្លិនមាត់មិនល្អផងដែរ៕