នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នគ្រប់យ៉ាងដូចដែលអ្នកធ្លាប់ដឹងរួចមកហើយ។ អ្នកមិនត្រឹមតែប្រយ័ត្នពីចំណីអាហារ និងទម្លាប់មួយចំនួនដែលអ្នកធ្លាប់ធ្វើនោះទេ អ្នកក៏ត្រូវប្រយ័ត្នពីពណ៌ដែរ។ ហេតុអ្វីបានជាត្រូវប្រយ័ត្នទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកមានផ្ទៃពោះ មានពណ៌ជាច្រើនដែលអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបាន ហើយនៅពេលដែលអារម្មណ៍អ្នកមិនស្រួល វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះអ្នកគួរតែរៀបចំបន្ទប់ដែលមានពណ៌បៃតង ព្រោះវាជាពណ៌ដែលអាចធ្វើឲ្យអ្នកមានចិត្តស្ងប់ ថែមទាំងអាចជួយធ្វើឲ្យបេះដូងអ្នកលោតត្រូវចង្វាក់។ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យអ្នកដកដង្ហើមបានស្រួលផងដែរ។ ជាងនេះទៅទៀតកូនក្នុងផ្ទៃនឹងលូតលាស់បានល្អនៅពេលដែលអ្នកមើលឃើញពណ៌បៃតងច្រើន។ ដូចនេះវាជាពណ៌ដែលល្អចំពោះអ្នកម្តាយដែលពរពោះគ្រប់រូបណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)