មនុស្សទាំងអស់មាននិស្ស័យមិនដូចគ្នាទេ ដោយមានអ្នកខ្លះមាននិស្ស័យល្អជាមួយបងប្អូន អ្នកខ្លះវិញជាមួយអ្នកដទៃ។ ប៉ុន្តែមានឆ្នាំ៣ដែលមាននិស្ស័យល្អជាមួយទេវតាទ្រព្យ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះគឺមាននិស្ស័យជាមួយប្រាក់កាក់តែម្តង ដោយទោះបីជាកើតក្នុងត្រកូលមិនសូវល្អ ក៏អាចក្លាយជាអ្នកមានដែរ។ ដោយគេចេះប្រើប្រាក់របស់គេដើម្បីបង្កើតលុយកាន់តែច្រើនទៀត។ ទោះបីជាគេជាអ្នកធ្វើការ ឬរកស៊ីមុខរបរខ្លួនឯង គឺសុទ្ធតែមានលាភសំណាងជានិច្ចដោយសារតែមានទេវតាទ្រព្យតាមខ្លួន។ នៅពេលដែលគេមានអាយុ៥០ឆ្នាំឡើងទៅ គេនឹងអាចមានឱកាសជោគជ័យ ដែលអាចធ្វើឲ្យមុខរបរគេកាន់តែធ្វើកាន់តែល្អ ជាហេតុដែលអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន។
ឆ្នាំម្សាញ់
អ្នកដែលកើតនៅឆ្នាំនេះគឺមានខួរក្បាលដែលឆ្លាតមួយ ថែមទាំងមានការតស៊ូក្នុងជីវិតទៀតផង។ គេក៏ជាមនុស្សដែលមាននិស្ស័យល្អជាមួយប្រាក់កាក់ដែរ។ មិនខ្វល់ថាគេគ្រប់គ្រងថវិការខ្លួនឯង ឬជួយគ្រប់គ្រងអ្នកដទៃនោះទេ គេសុទ្ធតែអាចបង្កើនប្រាក់ទាំងនោះឲ្យបានកាន់តែច្រើនជាងមុនបាន ដោយសារតែគេមានទេវតាទ្រព្យតាមជួយ។ នៅពេលដែលគេបណ្តាក់ទុន ឬធ្វើថៅកែខ្លួនឯង សុទ្ធតែអាចទទួលបានលាភសំណាងទាំងអស់។ មិនបាច់ចាំដល់អាយុ៥០ឆ្នាំនោះទេ គេនឹងអាចក្លាយជាមនុស្សដែលជោគជ័យម្នាក់ ហើយមានទ្រព្យសម្បត្តិយ៉ាងច្រើន។
ឆ្នាំឆ្លូវ
អ្នកដែលកើតនៅឆ្នាំនេះ គឺជាមនុស្សដែលមានស្មារតីព្យាយាមក្នុងការងារ ហើយក៏មានខួរក្បាលដែលឆ្លាតមួយដែរ។ ឲ្យតែអ្នកមិនខ្លាចភាពលំបាកទាំងឡាយ នោះអ្នកនឹងអាចប្រសើរជាងមុន។ ជាធម្មតាអ្នកដែលកើតនៅឆ្នាំនេះតែងតែស្ថិតក្នុងការខំប្រឹងប្រែង ទោះបីជាយ៉ាងនេះក៏ដោយក៏គេអាចទទួលបានបទពិសោធន៍ច្រើន ព្រមជាមួយលាភសំណាងមកជាមួយបានដែរ និងមានមនុស្សជាច្រើនរាប់អានទៀតផង។ ដោយសារតែហេតុនេះហើយទើបគេមានលាភច្រើនចូល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)