មានមនុស្សច្រើនណាស់ដែលញ៉ាំគ្រឿងស្រវឹងទៅ មុខប្រែទៅជាក្រហម ដោយខ្លះទាល់តែញ៉ាំច្រើន ហើយខ្លះទៀត គ្រាន់តែញ៉ាំបន្តិចក៏ឡើងក្រហមបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកជាមនុស្សម្នាក់ក្នុងចំណោមនោះដែរ ការអានអត្ថបទនេះនឹងដឹងការពិតហើយ។
ហេតុផលនៅពីក្រោយ
យោងទៅតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា មុខឡើងក្រហមដោយសារតែញ៉ាំគ្រឿងស្រវឹង គឺជាអាការៈមួយបញ្ជាក់ថា អ្នកមានបញ្ហាអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង។ រឿងនេះអាចដោយសារតែរាងកាយមិនអាចបន្សាបជាតិពុលរបស់គ្រឿងស្រវឹងបានគ្រប់គ្រាន់ ដោយសារតែអវត្តមានអង់ស៊ីមពិសេសដែលត្រូវបានបង្កើតឡើងសម្រាប់បន្សាបជាតិពុលរបស់គ្រឿងស្រឹវឹងតែម្តងក្រោយពីវាចូលទៅក្នុងថ្លើមរួច។
នៅពេលជាតិពុលទាំងនោះចាលក្នុងរាងកាយ សរសៃឈាមដែលនៅជិតស្បែកនឹងរីកធំ ហើយក៏ជាហេតុធ្វើឲ្យមុខប្រែទៅជាក្រហមនៅពេលកំពុងតែញ៉ាំគ្រឿងស្រវឹង។ សម្រាប់មនុស្សភាគច្រើន មុខគេប្រែទៅជាក្រហមតែក្រោយពេលញ៉ាំគ្រឿងស្រវឹងច្រើនៗប៉ុណ្ណោះ។ ប៉ុន្តែអ្នកខ្លះគ្រាន់តែញ៉ាំបន្តិចសោះ ក៏មានលក្ខណៈដូចគ្នាដែរ។ ទាំងនេះហៅថាអាឡែហ្ស៊ីគ្រឿងស្រវឹង។
សម្រាប់អ្នកខ្លះទៀត ដែលមានជំងឺស្បែកហៅថា Rosacea ក៏ទំនងជាធ្វើឲ្យមុខឡើងក្រហមដែរក្រោយពីញ៉ាំគ្រឿងស្រវឹង តិចឬច្រើន។ ហេតុផលគឺ សរសៃឈាមនៅក្រោមស្បែកមុខមានការរីកធំដោយខ្លួនឯងតែម្តង ជាពិសេសនៅថ្ពាល ច្រមុះ ថ្ងាស និងចង្កា។ ក្រៅពីធ្វើឲ្យស្បែកទៅជាក្រហម ជំងឺនេះក៏អាចបង្កជាអាការៈបន្ថែមជាច្រើនទៀតដូចជា អារម្មណ៍ក្រហាយៗ រន្ធញើសរីកធំ ឡើងកន្ទួលដូចកើតមុន និងរលាកភ្នែកជាដើម។ ការញ៉ាំគ្រឿងស្រវឹងមិនមែនជាដើមហេតុតែមួយគត់នៃជំងឺ Rosacea ទេ តែមូលហេតុផ្សេងៗទៀតដូចជា ស្រ្តេស ប៉ះពាល់នឹងភាពក្តៅ និងញ៉ាំហិរច្រើនក៏ដូចគ្នាដែរ។
ដោយសារតែអ្នកដឹងហើយថាការឡើងក្រហមមុខនៅពេលញ៉ាំគ្រឿងស្រវឹង ដោយសារតែមូលហេតុចំបងបំផុតគឺអាឡែហ្ស៊ីនឹងគ្រឿងស្រវឹង។ ប៉ុន្តែរឿងនេះមិនមែនមានន័យថា ដើម្បីបន្ថយភាពក្រហមនេះ អ្នកត្រូវលេបថ្នាំប្រឆាំងអាឡែហ្ស៊ីឡើយ ព្រោះថ្នាំនេះនិងគ្រឿងស្រវឹងមិនអាចនៅជាមួយគ្នាបានឡើយ ដោយសារតែវាបង្កជាផលរំខានជាការងងុយគេងធ្ងន់ធ្ងរ និងប៉ះពាល់ដល់សុខភាពបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ អ្នកគួរតែព្យាយាមញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានច្រើនវិញទើបជារឿងត្រឹមត្រូវ ព្រោះការញ៉ាំគ្រឿងស្រវឹងងាយនឹងខ្សោះជាតិទឹកក្នុងខ្លួនណាស់៕