ការសម្រកទម្ងន់មិនមែនជារឿងងាយឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តែមានមនុស្សជាច្រើនកំពុងតែស្វែងរកមធ្យោបាយដើម្បីទទួលបានលទ្ធផលនេះលឿន ហើយក៏នឹងសាកល្បងប្រើថ្នាំច្រើនដែរបើសិនជាអាចធ្វើទៅបាន។ ក្រៅពីមិនធានាថាវានឹងមានប្រសិទ្ធភាព ការលេបថ្នាំសម្រកទម្ងន់ក៏អាចមានផលរំខានច្រើនដែរ។ បើសិនជាអ្នកសម្រេចចង់សម្រកទម្ងន់ ជាពិសេសខ្លាញ់នៅជុំវិញពោះ ការផ្លាស់ប្តូររបបអាហារប្រហែលជាអាចជួយបាន។ វាពិតជាមិនអីឡើយបើសិនជាអ្នកមិនច្បាស់ថា គួរតែចាប់ផ្តើមពីកន្លែងណា ឬពេលណានោះ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំជម្រើសមួយចំនួនតូចដែលអ្នកអាចចាប់ផ្តើមបាន៖
- របបអាហារមានកាបូអ៊ីដ្រាតទាប៖ បើសិនជាអ្នកកំពុងតែរកមើលអាហារដែលមានប្រសិទ្ធភាបលឿន របបអាហារកាបូអ៊ីដ្រាតទាប គឺជាជម្រើសដ៏ល្អមួយ ព្រោះវាមិនត្រឹមតែមានកាបូអ៊ីដ្រាតទាបទេ តែមានជីវជាតិច្រើន ជាពិសេសវីតាមីន និងជាតិរ៉ែតែម្តង។
- របបអាហារជាស៊ុបស្ពៃក្តោប៖ ចំពោះអ្នកចូលចិត្តស្ពៃក្តោប របបអាហារស៊ុបស្ពៃក្តោបអាពិតជាជម្រើសដ៏ល្អសម្រាប់អ្នកចង់បានក្បាលពោះរាបស្មើ។ ការញ៉ាំស៊ុបស្ពៃក្តោបរយៈពេលមួយសប្តាហ៍បូករួមនឹងហាត់ប្រាណរាល់ថ្ងៃទៀត អ្នកពិតជាអាចស្រកទម្ងន់បាន ៥គីឡូរក្នុងរយៈពេលមួយសប្តាហ៍មិនខាន។
អាហារគួរតមដើម្បីរក្សាភាពរាបស្មើរបស់ក្បាលពោះ
នៅពេលអ្នកគ្រប់គ្រងដើម្បីបន្ថយជាតិខ្លាញ់ក្នុងក្បាលពោះបានហើយ ការតមអាហារខាងក្រោមនេះនឹងធ្វើឲ្យការរក្សាភាពរាបស្មើរបស់ក្បាលពោះកាន់តែបានយូរ
- ស្រា៖ ការញ៉ាំគ្រឿងស្រវឹងប្រហែលជាអាចនឹងធ្វើនៅថ្ងៃចុងសប្តាហ៍ ប៉ុន្តែវាក៏អាចធ្វើឲ្យហើមពោះបានដែរ។ នេះដោយសារតែគ្រឿងស្រវឹងដើរតួនាទីជាផ្នែកមួយនៃភ្នាក់ងារប្រឆាំងការរលាក ដែលនាំឲ្យកើនខ្យល់ក្នុងក្រពះ។ ក្រៅពីនេះ វាអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនផង។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភេសជ្ជៈគ្មានជាតិផ្អែមតែថែមស្ករ៖ ការញ៉ាំកាហ្វេឡាតេមួយពែក ច្រើនតែត្រូវបានលាយជាមួយនឹងជាតិស្ករថែមទៀតនោះ អាចជារឿងមួយធ្វើឲ្យក្រពះពិបាកកិនដែរ ដូច្នេះវាពិតជាងាយធ្វើឲ្យហើមពោះបានណាស់។ បើសិនជាអ្នកចង់បង្ការរឿងនេះមែន យកល្អគួរតែផ្លាស់ប្តូរមកញ៉ាំតែ ឬភេសជ្ជៈមានជាតិស្ករតិចវិញ៕