ការគេងគឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើដើម្បីទទួលបានសុខភាពល្អ ព្រោះរាងកាយត្រូវការពេលវេលាដើម្បីជួសជុលនូវអ្វីដែលខូចខាតក្រោយពីធ្វើការពេញមួយថ្ងៃ។ ដូច្នេះការគេងនេះហើយនឹងធ្វើឲ្យអ្វីៗដែលខូចខាតទាំងអស់នោះស្រួលបួលមកវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែក្រៅពីនេះ តើអ្នកមានដឹងទេថា មានរឿងច្រើនណាស់ដែលអ្នកមិនធ្លាប់ដឹងផងអំពីការគេងនេះ។ តើវាមានអ្វីខ្លះទៅ?
- មានកំណត់ត្រាមួយដែលគេទទួលបានថា មានអ្នកដែលនៅរស់នៅមិនបានគេងសោះយូរជាងគេបំផុតរយៈពេល ១៨ថ្ងៃ ២១ម៉ោង និង ៤០នាទីក្នុងពេលជិះកៅអីរុញប្រណាំងគ្នា។ អ្នកដែលទទួលបានកំណត់ត្រានេះបានប្រាប់ថា ពួកគេមានអារម្មណ៍រវើរវាយ ភ័យខ្លាច ភ្នែកមើលឃើញព្រឹលៗ និយាយលុលៗ និងខ្សោយការចងចាំបន្តិចបន្តួច។
- វាពិតជាមិនអាចប្រាប់បានទេថានរណាម្នាក់ពិតជាភ្ញាក់ពីគេងដោយមិនបានតាមដានតាមផ្នែកវេជ្ជសាស្រ្តនោះទេ ព្រោះមានអ្នកខ្លះអាចគេងលក់ទាំងភ្នែកបើកផង
- ពេលកំពុងតែគេងហើយ តែក្រគេងលក់តិចជាង ៥នាទីហើយ មានន័យថាអ្នកគេងមិនបានគ្រប់គ្រាន់ហើយ
- ទារកទើបនឹងកើតច្រើនជាងធ្វើឲ្យឪពុកម្តាយគេគេងមិនលក់ពី ៤០០ ទៅ៧៥០ម៉ោងក្នុងរយៈពេលមួយឆ្នាំដំបូង
- គ្មាននរណាដឹងច្បាស់ថាសុបិន្តកើតចេញពីណាទេ ប៉ុន្តែអ្នកខ្លះបែរជាមានការសុបិន្តមានលក្ខណៈវិលជុំដូចជីវិតមនុស្សដែរ
- សត្វដំរីអាចគេងដោយឈរក៏បាន ដេកក៏បាន
- អ្នកវិទ្យាសាស្រ្តខ្លះជឿថា ពួកគេសុបិន្តឃើញបានដោះស្រាយនូវអ្វីដែលពួកគេពិសោធន៍ដែលស្ថិតក្នុងការចងចាំរយៈពេលយូរ
- ការសុបិន្តប្រហែលជាមិនដើរតួនាទីជាគោលបំណងអ្វីមួយឡើយ វាច្រើនតែជារឿងដែលគ្មានអត្ថន័យត្រឹមត្រូវទៅវិញទេ
- អ្នកស្រាវជ្រាវរបស់ក្រសួងការពារជាតិរបស់ប្រទេសអង់គ្លេសអាចកែពេលវេលាគេងរបស់ទាហ៊ានដោយមិនបាច់គេងបានរហូតដល់ ៣៦ម៉ោង
- ការប៉ះពាល់នឹងសម្លេងនៅពេលយប់អាចទប់ស្កាត់មុខងារប្រព័ន្ធភាពស៊ាំទោះបីជាអ្នកគេងមិនភ្ញាក់ក៏ដោយ
- ថ្នាំងងុយគេងខ្លះដូចជា Barbiturates អាចផ្តល់គ្រោះថ្នាក់ដល់សុខភាពរយៈពេលយូរបាន
- ការមិនងងុយគេងដោយសារតែការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ថ្នាំងងុយគេងអាចរំខានដល់ភាពទុក្ខសោកនេះបាន
- ក្នុងអាកាសធាតុក្តៅរាងកាយទំនងជាគេងមិនសូវបានលក់ល្អទេ
- ការគេងក្នុងសីតុណ្ហភាពពី ២៣ ទៅ២៥អង្សារគឺល្អបំផុតសម្រាប់ការគេងលក់ស្រួល
- ការញ៉ាំគ្រឿងស្រវឹងខ្លាំងនៅពេលយប់នឹងជួយឲ្យអ្នកគេងប៉ុន្តែភាពគេងលក់នោះមានតែបន្តិចទេ ហើយអ្នកក៏មិនសុបិន្តឃើញអ្វីច្រើនដែរ
- ១០ភាគរយនៃអ្នកគេងស្រមុកគឺគេងបាត់ដង្ហើម ដែលត្រូវប្រឈមនឹងជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់
- យុវវ័យត្រូវការគេងច្រើនដូចក្មេងតូចៗដែរ ប្រហែល ១០ម៉ោងក្នុងមួយយប់
- មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅត្រូវការគេងយ៉ាងហោចណាស់ ៦ម៉ោងក្នុងមួយយប់
- សម្រាប់មនុស្សពេញវ័យពីអាយុ ២៥ ទៅ៥៥ឆ្នាំ ជាមធ្យមត្រូវការគេង ៨ម៉ោងក្នុងមួយយប់
- មនុស្សស្រីត្រូវការគេងច្រើនជាងបុរសមួយម៉ោង ហើយបើមិនអញ្ចឹងទេ គឺងាយនឹងមានជំងឺបាក់ទឹកចិត្តណាស់
- ការដែលមានអារម្មណ៍អស់កម្លាំងក្រោយពីគេងមិនបានគ្រប់គ្រាន់គឺជារឿងធម្មតាទេ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កាលណាអាយុ ១៨ ទៅ២៤ឆ្នាំ គេងមិនគ្រប់ ទំនងជាងាយធ្វើការងារមិនល្អជាងមនុស្សចាស់៕