គ្មាននរណាម្នាក់ចូលចិត្តលឺគេប្រាប់ថាកូននៅក្នុងផ្ទៃរបស់ខ្លួនមានការលូតលាស់យឺត ឬមិនគ្រប់គ្រាន់នោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ទារកដែលលូតលាស់យឺតក្នុងផ្ទៃម្តាយមានពីរប្រភេទដូចជា៖
- ការលូតលាស់យឺតស៊ីមេទ្រីគ្នា៖ រាល់សរីរាង្គទាំងអស់របស់ទារកលូតមិនសូវលូតលាស់ទៅតាមអាយុនៃការមានគ័រ។
- ការលូតលាស់យឺតមិនស៊ីមេទ្រីគ្នា៖ មានសីរាង្គខ្លាំងលូតលាស់មិនសមាមត្រនឹងសរីរាង្គផ្សេងទៀតដូចជា ខួរក្បាល និងក្បាលមានទំហំធម្មតា តែពោះបែរជាតូច។
កង្វះអាហារូបត្ថម្ភ
របបអាហារដែលមានជីវជាតិគឺជារឿងដែលត្រូវទទួលបានដើម្បីទារកក្នុងផ្ទៃលូតលាស់ និងធំធាត់ប្រកបដោយសុខភាពល្អ។ ប៉ុន្តែបើសិនជាការផ្គត់ផ្គង់ជីវជាតិមួយនេះមិនអាចធ្វើបានហើយ វាប្រហែលជាធ្វើឲ្យទារកលូតលាស់យឺតដែរ។ ពេលខ្លះ ទារកមិនអាចទទួលបានអុកស៊ីសែន និងជីវជាតិពីសុកបានដោយសារតែកូនភ្លោះពីរឬច្រើន បញ្ហានៅសុក ការរស់នៅកន្លែងខ្ពស់ ឬត្រៀមក្រឡាភ្លើង។
ទម្លាប់របៀបរស់នៅដែលមិនផ្តល់សុខភាព
បើសិនជាម្តាយនៅតែបន្តប្រើថ្នាំ ញ៉ាំគ្រឿងស្រវឹង ឬជក់បារីទៀត វាពិតជាមនឥទ្ធិពលអវិជ្ជមានចំពោះការលូតលាស់របស់ទារកជាមិនខាន។ មិនខ្វល់ថាម្តាយញ៉ាំអ្វីឡើយ វាសុទ្ធតែឆ្លងចូលទៅក្នុងឈាមកូនបានទាំងអស់។ ដូច្នេះកត្តាមិនផ្តល់សុខភាពទាំងនេះហើយនឹងបំផ្លាញការលូតលាស់របស់កោសិកាទារកក្នុងផ្ទៃបាន។
ជំងឺលើសសម្ពាធឈាមដោយសារមានផ្ទៃពោះ
ភាគច្រើនស្រ្តីប្រមាណ ៦ ទៅ៨ភាគរយនឹងរងភាពមានជំងឺលើសសម្ពាធឈាមដោយសារតែការមានផ្ទៃពោះ។ លើសពីនេះទៅទៀត ការបង្ករោគមួយចំនួនក្នុងពេលមានផ្ទៃពោះអាចចម្លងទៅទារកតាមរយៈសុកដែរ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ទម្ងន់របស់ទារកផង។ បើសិនជាម្តាយមានជំងឺ Lupus នោះក៏ប្រឈមនឹងទារកមិនសូវលូលតាស់ដែរ។
ទឹកភ្លោះតិច
ការលូតលាស់របស់សាច់ដុំ ដៃជើង និងសួតមានជាប់ទាក់ទងនឹងទឹកភ្លោះ។ ក្នុងត្រីមាសទី២ ទារកត្រូវដកដង្ហើម និងលេបទឹកភ្លោះ ដើម្បីជួយដល់សួតលូតលាស់បាន។ ដូច្នេះ កាលណាទឹកភ្លោះមានតិចក្នុងត្រីមាសទីពីរ អាចនឹងធ្វើឲ្យទារកមានទម្ងន់មិនគ្រប់ដែរ។
ភាពមិនធម្មតាផ្សេងៗ
ភាពមិនធម្មតាពីកំណើត និងក្រូម៉ូសូមមិនធម្មតាអាចបន្ថយការលូតលាស់របស់ទារកក្នុងផ្ទៃបាន។ រាល់ភាពមិនធម្មតាជាមួយនឹងទងសុកទាំងអស់ក៏អាចធ្វើឲ្យទារកខូចអាវៈយវៈបានដែរ។
អ្វីដែលស្រ្តីអាចធ្វើបានក្នុងពេលមានផ្ទៃពោះគឺញ៉ាំអាហារផ្តល់សុខភាព និងប្រកដថាអ្នកមិនបានបង្អត់ខ្លួនឯងឡើយ។ អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការទទួលបានការថែទាំងសុខភាពជាទៀងទាត់មុនពេលមានផ្ទៃពោះ និងមានទម្លាប់ល្អចំពោះសុខភាព នឹងជួយបង្ការការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃបាន៕