ភាពរីករាយមិនមែនគ្រាន់តែជាអារម្មណ៍មួយឡើយ ប៉ុន្តែវាក៏ជាប់ទាក់ទងទៅនឹងដំណើរការនៃធាតុគីមីក្នុងរាងកាយផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាពិសេសនោះ គឺពាក់ព័ន្ធជាមួយអ័រម៉ូនដែលជួយអោយពួកយើងមានអារម្មណ៍រីករាយ និងដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងភាពប្រែប្រួលនៃអារម្មណ៍ ព្រមទាំងសមត្ថភាពដើម្បីមានអារម្មណ៍ល្អប្រសើរ។ កង្វះនៃអ័រម៉ូនមួយចំនួនក្នុងរាងកាយអាចបណ្ដាលអោយមានអារម្មណ៍មិនសប្បាយចិត្ត និងសូម្បីតែបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តគួរអោយព្រួយបារម្ភ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយខ្វះអ័រម៉ូនរីករាយ ៖
១. កើនទម្ងន់
កង្វះនៃអ័រម៉ូន dopamine អាចបណ្ដាលអោយកើនទម្ងន់។ នោះក៏ព្រោះតែអ្នកបានទទួលទានជាតិផ្អែមនិងអាហារមិនល្អចំពោះសុខភាពផ្សេងទៀតច្រើនពេកកំឡុងពេលព្យាយាមរក្សាតុល្យភាពនៃ
អ័រម៉ូន dopamine ក្នុងរាងកាយ។ អាហារផ្អែមៗងាយនឹងធ្វើអោយអ្នកញៀនទទួលទានមិនឈប់។
២. ឈឺសាច់ដុំរ៉ាំរ៉ៃ
នោះក៏ព្រោះតែអ័រម៉ូនសេរ៉ូតូនីន Serotonin មានឥទ្ធិពលទៅលើសកម្មភាពសាច់ដុំ ដូច្នេះហើយទើបនៅពេលអ័រម៉ូននេះធ្លាក់ចុះទាបវាអាចនឹងបង្កបញ្ហាឈឺចាប់រ៉ាំរ៉ៃ។
៣. ឈឺសុដន់
កង្វះនៃអ័រម៉ូនមួយផ្សេងទៀតដែលជះឥទ្ធិពលលើអារម្មណ៍នោះ គឺអ័រម៉ូន estrogen។ ស្ត្រីដែលមានផ្ទុកកម្រិតនៃអ័រម៉ូន estrogen ទាប គឺងាយនឹងជួបប្រទះអាការៈឈឺសុដន់។ វាច្រើនកើតឡើងកំឡុងពេលមករដូវ។
៤. គេងមិនលក់
ការគេងមិនលក់ គឺជាអាការៈទូទៅបំផុតមួយនៃបញ្ហាអ័រម៉ូន serotonin ធ្លាក់ចុះទាប។ ការគេងមិនលក់ធ្វើអោយអារម្មណ៍មានភាពប្រែប្រួលឆាប់រហ័ស។ អ្នកដែលប្រឈមមុខនឹងបញ្ហាស្ត្រេស ធ្លាក់ទឹកចិត្ត និងមានរបៀបរស់នៅមិនស្រួល គឺងាយកើតជំងឺគេងមិនលក់ណាស់។
៥. ថប់បារម្ភ
ការដែលចង់នៅស្ងៀមស្ងាត់មិនធ្វើអ្វីទាំងអស់ គឺទម្រង់ទូទៅមួយប្រភេទនៃបញ្ហាស្ត្រេស ឬការថយចុះខ្លាំងនូវអ័រម៉ូនរីករាយសេរ៉ូតូនីន។ ធ្លាប់ដឹងទេថាអ្នកកំពុងប្រឈមមុខនឹងបញ្ហាស្ត្រេស ឬតានតឹងខ្លាំងហើយ ប្រសិនបើអ្នកមិនចង់ចេញដើរទៅណាសោះ សូម្បីតែការសន្ធឹងពត់ពែនខ្លួនបន្តិចបន្តួចក៏មិនធ្វើ ក្រៅពីអង្គុយសញ្ជឹងគិតម្នាក់ឯង? ប្រសិនបើការថប់បារម្ភ គឺកើតមានជាប្រចាំ ហើយអ្នកមិនអាចសូម្បីតែតាំងអារម្មណ៍អានសៀវភៅនោះវាដល់ពេលដែលអ្នកគួរចាប់ផ្ដើមរកមូលហេតុពិតប្រាកដដែលធ្វើអោយអ្នកក្លាយជាបែបនេះ។ ជួនកាលសត្រូវដ៏ធំបំផុត គឺចិត្ត ឬការគិតរបស់អ្នក។ វាដល់ពេលដែលអ្នកគួរប្រញាប់ដោះស្រាយបញ្ហាថប់បារម្ភ និងភាពភ័យខ្លាចផ្សេងៗ ឬការខ្វាយខ្វល់ពេកហើយ៕