កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបង្កឲ្យមានភាពចម្រូងចម្រាសមួយក្នុងប្រទេស ដោយហៅព្រះថាឆ្កួតលីលា ខណៈដែលហ្វីលីពីនជាប្រទេសកាន់សាសនាកាតូលិកដ៏ធំមួយ។
យោងតាម Mailonline ឲ្យដឹងថា លោកឌូតឺតេ បានប្រកាសថា “ប្រសិនបើមាននរណាម្នាក់អាចបញ្ជាក់បានថាព្រះពិតជាមានមែន ឬអាចថតរូប Selfie ជាមួយព្រះបាន នោះលោកនឹងចុះចេញពីតំណែងភ្លាម។” ការអះអាងដូចនេះ ធ្វើឡើងក្នុងសុន្ទរកថាមួយនៅពិធីបើកព្រឹត្តិការណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅទីក្រុង Davao កាលពីថ្ងៃសុក្រកន្លងទៅ។
គួរឲ្យដឹងថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីវ័យ ៧៣ឆ្នាំរូបនេះ បានរងការរិះគន់យ៉ាងច្រើនពីប្រជាជនរួមទាំងសមមិត្តនយោបាយមួយចំនួនទៀត សម្រាប់ការដែលលោកហៅព្រះថាឆ្កួតលីលា។ ចំណែកឯ អ្នកកាន់សាសនាកាតូលិកខ្លះ បានហៅលោកថាជាមនុស្សរោគចិត្តទៀតផង៕
ប្រភព៖ sabay.com.kh