មនុស្សគ្រប់រូបតែងតេមានអាការៈក្តៅក្នុង និងផ្តាសាយដោយសារវីរុស ហើយភាគច្រើនកើតឡើងដោយសារការចាញ់អាកាសធាតុជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះដោយសារតែពួកគេកំពុងតែមានប្រព័ន្ធភាពស៊ាំខ្សោយហើយ ដូច្នេះការញ៉ាំអាហារគឺជារឿងសំខាន់ដើម្បីអ្នកអាចធ្វើឲ្យរាងកាយឆាប់ជាតាមរយៈបង្កើនប្រព័ន្ធភាពស៊ាំវិញ។ ទោះបីជាយ៉ាងណាក៏ដោយ តើអ្នកដឹងថាគួរចៀសវាងការញ៉ាំអាហារអ្វីខ្លះទេទើបជំងឺផ្តាសាយឆាប់ជាវិញ?
សាច់
ត្រី សាច់គោ និងសាច់ករ្ហមគឺជាអាហារមានជាតិកូឡេស្តេរ៉ុលខ្ពស់ ហើយក៏ពិបាករំលាយដែរ ដូច្នេះអ្នកមិនត្រូវញ៉ាំវានៅពេលកំពុងតែក្តៅខ្លួនឡើយ។
អាហារឆាឬចៀន
អាហារឆាឬចៀននឹងធ្វើឲ្យមានការរលាកដោយសារតែវាមានជាតិខ្លាញ់ខ្ពស់។ រឿងនេះក៏អាចឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបានដែរ ដូច្នេះធ្វើយ៉ាងណាឲ្យកូនអ្នកញ៉ាំអាហារណាផ្សេងពីនេះដែលផ្តល់សុខភាពវិញទៅ។
ទឹកផ្លែឈើកំប៉ុង
ទឹកផ្លែឈើកំប៉ុងផ្ទុកទៅដោយជាតិស្ករច្រើន ដែលវាអាចកាត់បន្ថយសមត្ថភាពរបស់កោសិកាគ្រាប់ឈាមសក្នុងការប្រឆាំងនឹងជំងឺបាន។ តែអ្នកជ្រើសរើសទឹកផ្លែឈើស្រស់ ធ្វើដោយខ្លួនឯងនៅផ្ទះ និងមានអនាម័យបាន។
កាហ្វេឬតែ
ការក្តៅខ្លួនអាចបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួនបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) កាហ្វេ និងតែក៏ដើរតួជាហេតុផលនាំឲ្យខ្សោះជាតិទឹកដែរ។ ដូច្នេះហើយ ភេសជ្ជៈទាំងនេះគឺជារឿងដែលត្រូវចៀសវាងហើយ។ បើសិនជាត្រូវញ៉ាំវាមែននោះ អ្នកត្រូវតែញ៉ាំទឹកបន្ថែមឲ្យបានច្រើនផង៕