យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា មានថ្នាំលាបសក់ច្រើនណាស់ដែលអាចលុបបំបាត់បញ្ហាសក់ស្កូវបាន។ ប៉ុន្តែអ្នកគួរតែដឹងថា ថ្នាំលាបសក់ទាំងនេះនឹងផ្តល់គ្រោះថ្នាក់ច្រើនជាងផលប្រយោជន៍។ វានឹងបំផ្លាញសក់អ្នក ព្រោះតែសារធាតុគីមីជាច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ អ្នកគួរតែងាកមកប្រើអ្វីដែលជាផលិតផលធម្មជាតិ តែមានប្រសិទ្ធភាពដូចគ្នាវិញទៅ។
ដំបូងឡើយ អ្នកត្រូវការតែសម្បកដំឡូងបារាំង ៥ផ្លែ និងដាក់វាចូលទៅក្នុងទឹក ហើយដាំឲ្យពុះរយៈពេល ៥នាទី។ បន្ទាប់មកទុកវាឲ្យត្រជាក់ ហើយចាក់ចូលទៅក្នុងចានមួយ។ ករណីបើសិនជាអ្នកចង់បន្ថែមក្លិនកាន់តែល្អ អ្នកគួរតែលាយប្រេងផ្កាឡាវែនឌឺបន្ថែមទៀត។
របៀបប្រើប្រាស់
ដំបូងឡើយ អ្នកត្រូវលាងសម្អាតសក់ឲ្យបានស្អាតល្អ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បន្ទាប់មក យកទឹកខាងលើទៅលាប និងម៉ាស្សាលើសក់អ្នកទៅ។ ក្រោយមកទុកវាចោល ៥នាទីសិនចាំលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ និងសាប៊ូកក់សក់កូនក្មេង។ អ្នកនឹងមើលឃើញលទ្ធផលក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយ៕