ក្នុងពេលមានផ្ទៃពោះ ឬក្រោយពេលសម្រាលកូន ការញ៉ាំអាហារផ្តល់សុខភាពគឺជារឿងសំខាន់ណាស់សម្រាប់ពួកគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះដោយសារតែគេជឿថា របបអាហារដើរតួនាទីសំខាន់ណាស់ក្នុងការផ្គត់ផ្គង់ជីវជាតិដ៏ត្រឹមត្រូវសម្រាប់ការលូតលាស់ និងការរីកចម្រើនរបស់កូន។
តើរបបអាហារម្តាយអាចប៉ះពាល់ដល់ទឹកដោះដែរទេ?
របបអាហាររបស់ម្តាយមិនមានអ្វីប៉ះពាល់ដល់គុណភាព និងធាតុផ្សំរបស់ទឹកដោះឡើយ ទោះបីជាម្តាយមានរបបអាហារថ្លៃ ឬថោកប៉ុណ្ណាក៏ដោយ។ ប៉ុន្តែបើសិនជាម្តាយមានជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឬញ៉ាំអាហារមិនបានគ្រប់គ្រាន់វិញ ដូច្នេះវាអាចនឹងប៉ះពាល់ដល់គុណភាពទឹកដោះហើយ។
តើស្រ្តីបំបៅដោះកូនត្រូវការរបបអាហារពិសេសអ្វីមួយដែរទេ?
បើសិនជាអ្នកមានកូនតែមួយ ម្តាយត្រូវការកាឡូរី ៥០០បន្ថែម តែបើមានកូនភ្លោះពីរវិញ គឺ ៧០០ ទៅ ៨០០បន្ថែម។ ឧទាហរណ៍ បើសិនជាក្នុងពេលមានផ្ទៃពោះម្តាយញ៉ាំកាឡូរីពី ២០០០ ទៅ ២៤០០ ដូច្នេះដល់ពេលបំបៅដោះកូន គេត្រូវតែបន្ថែម ៥០០ទៀត ដូច្នេះកាឡូរីសរុបគឺពី ២៥០០ ទៅ២៩០០។ អ្វីដែលសំខាន់នោះគឺ ម្តាយត្រូវតែតុល្យភាពរបបអាហារ។
តើវាពិតទេដែលថាអ្វីដែលម្តាយបំបៅដោះកូនញ៉ាំដឹងតែផ្តល់ឲ្យកូន?
អ្វីក៏ដោយឲ្យតែម្តាយញ៉ាំ វានឹងត្រូវបំបែកទៅជាកាបូអ៊ីដ្រាត ខ្លាញ់ ប្រូតេអ៊ីន វីតាមីន និងមីក្រូជីវជាតិទាំងអស់។ ជីវជាតិទាំងនេះនឹងបញ្ជូនចូលចេញពីឈាមចូលទៅក្នុងទឹកដោះ។ ដូច្នេះ បើសិនជាម្តាយញ៉ាំស្ពៃស្ពីណាច ជាតិដែក និងមីក្រូជីវជាតិផ្សេងៗទៀតនឹងចូលទៅក្នុងទឹកដោះដែរ។
តើការញ៉ាំភេសជ្ជៈត្រជាក់ៗក្នុងពេលបំបៅដោះកូនមានឥទ្ធិពលទៅលើរាងកាយកូនដែរទេ?
ការញ៉ាំភេសជ្ជៈត្រជាក់ៗក្នុងពេលបំបៅដោះកូនមិនមានឥទ្ធិពលអ្វីទៅលើសុខភាពទារកឡើយក្នុងពេលបំបៅដោះកូន។ នៅពេលភេសជ្ជៈត្រជាក់ៗចូលដល់ក្រពះ វានឹងត្រូវបានបន្សាបទៅតាមសីតុណ្ហភាពរាងកាយ និងបឺតស្រូបចូលទៅក្នុងចរន្តឈាម។ ដូច្នេះ សីតុណ្ហភាពរបស់ភេសជ្ជៈមិនមានឥទ្ធិពលអ្វីទៅលើទារកឡើយ។
តើអ្នកគួរតែចៀសវាងអាហារហិរដែរទេក្នុងពេលបំបៅដោះកូន?
នៅប្រទេសឥណ្ឌា ម្តាយជាច្រើនត្រូវបានណែនាំមិនឲ្យញ៉ាំអាហារហិររយៈពេលយ៉ាងហោចណាស់ ៤០ថ្ងៃ ព្រោះតែក្រោយពេលសម្រាលកូនរួច ពួកគេអាចប្រឈមខ្ពស់នឹងការទល់លាមក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារជាឡើងវិញ យើងសូមណែនាំឲ្យម្តាយបំបៅដោះកូនគ្រប់រូបកុំញ៉ាំអាហារហិររយៈពេលពីរបីថ្ងៃសិនក្រោយពីសម្រាលកូនរួច៕