មនុស្សជាច្រើនមានបញ្ហាស្បែកដូចជា ជំងឺមុន មុខឡើងស្នាមអ៊ុចៗពណ៌ខ្មៅជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សំណាងដែរ ខ្ញុំមានរូបមន្តពិសេសមួយដែលបង្កើតឡើងដោយគ្រឿងផ្សំពីធម្មជាតិទាំងអស់ តែអាចជួយលុបបំបាត់ស្នាមខ្មៅ និងផ្តល់ភាពភ្លឺរលោងដល់ស្បែកមុខបានយ៉ាងអស្ចារ្យ។
គ្រឿងផ្សំ
- ទឹក ២០០មីលីលីត្រ
- ទឹកក្រូចឆ្មា មួយស្លាបព្រាកាហ្វេ
- ស្លឹកជីវ៉ាន់ស៊ុយដែលកញ្ជ្រាំរួច ២ស្លាបព្រាបាយ
របៀបអនុវត្ត
ចូរដាក់ស្លឹកជីវាន់ស៊ុយស្ងោរជាមួយទឹក ២០០មីលីលីត្ររយៈពេល ១៥នាទី។ បន្ទាប់មកទុកវាឲ្យត្រជាក់ ហើយចាក់ចម្រាញយកតែទឹកចូលទៅក្នុងកែវមួយ។ ចូរលាយទឹកក្រូចឆ្មាទៅបន្ថែមទៀតរួចដាក់វាទាំងអស់ចូលទៅក្នុងទូរទឹកកក។
ពេលនេះអ្នកអាចយករូបមន្តខាងលើមកលាបលើស្បែកមុខបានហើយ។ អ្នកគួរតែប្រើវានៅពេលព្រឹក និងពេលរសៀល ដោយទុកវាចោល ៥នាទីចាំលាងសម្អាតវិញ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រូបមន្តមួយនេះនឹងផ្តល់ភាពភ្លឺរលោងឡើងវិញដល់ស្បែក បន្តឹងរន្ធញើស និងសម្អាតស្បែកមុខបានយ៉ាងល្អ៕