ជំងឺមហារីកដែលឃើញថាកើតឡើងច្រើនជាងគេលំដាប់ថ្នាក់លេខបីលើមនុស្សប្រុសស្រីក្នុងសហរដ្ឋអាមេរិកគឺជំងឺមហារីកពោះវៀនធំតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែធ្លាប់មានអាការៈទាំងឡាយណាដែលទាក់ទងនឹងជំងឺនេះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យទៅ។
មានមនុស្សច្រើនណាស់ដែលធ្លាប់មានអាការៈមួយចំនួនដូចជា ទល់លាមក ឬរាករូស ប៉ុន្តែអ្នកមិនបាច់បារម្ភអ្វីឡើយបើសិនជាវាមិនកើតឡើងជាប់រហូត ឬមានជាប់ទាក់ទងនឹងអាការៈផ្សេងទៀតរបស់ជំងឺមហារីកពោះវៀនដូចជា ហូរឈាមតាមរន្ធគូថ ឬលាមកមានឈាម។ ខាងក្រោមនេះគឺជារោគសញ្ញាព្រមានរបស់ជំងឺមហារីកពោះវៀនធំដែលអ្នកគួរតែប្រុងប្រយ័ត្ន៖
លាមកប្រែប្រួល
មហារីកពោះវៀនធំ នឹងបង្កជាការហូរឈាមដែលធ្វើឲ្យលាមកទៅជាពណ៌ខ្មៅ ដូច្នេះបើសិនជាអញនកមានអាការៈបែបនេះ វាគួរតែដល់ពេលពិគ្រោះជាមួយគ្រូពេទ្យហើយ។ មួយវិញទៀតទំហំលាមកអាចនឹងមានលក្ខណៈតូចប៉ុនមុខ និងវែងដូចប៊ិចអញ្ជឹង ប៉ុន្តែលក្ខណៈនៃការបន្ទោបង់អាចនៅធម្មតា។
ហូរឈាមតាមរន្ធគូថ
ការហូរឈាមនៅចុងពោះវៀនធំកើតឡើងច្រើនជាងពោះវៀនធំ។ បើសិនជាអ្នកសម្គាល់ឃើញថា លាមកលាយឈាមមែននោះ ចូរទៅជួបគ្រូពេទ្យភ្លាមទៅ។ ការហូរឈាមអាចកើតឡើងក្រោយពីមានការបន្ទោបង់ដ៏ឈឺចាប់រួច។
ឈាមក្នុងលាមក
បើសិនជាអ្នករកឃើញថាលាមកអ្នកមានឈាមលាយ វាប្រហែលជាសញ្ញាមួយរបស់ជំងឺមហារីកពោះវៀនធំហើយ។ បើសិនជាឃើញមានសម្បោរលាមកពណ៌ខ្មៅ ឬឈាមស្រស់ អ្នកក៏ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដែរ។
ពិបាកបន្ទោបង់
បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា មិនអាចបន្ទោបង់អស់ ឬត្រូវការបន្ទោបង់ភ្លាម ហើយពេលបន្ទោបង់ទៅមិនចេញលាមកទេ វាអាចជាសញ្ញារបស់មហារីកពោះវៀនធំតែម្តងហើយ។
ឈឺពោះ
បើសិនជាអ្នកធ្លាប់មានអាការៈមិនស្រួលក្នុងពោះម្តងម្កាលនោះ វាគឺជារឿងធម្មតាទេ។ យ៉ាងណាមិញ បើសិនជាអ្នកមានអារម្មណ៍ថាឈឺពោះបែបរមួល ផោម និងហើមពោះជាប់រហូតនោះ អ្នកទំនងជាអាចមានជំងឺមហារីកពោះវៀនហើយ។
រាករូស
អាការៈមួយទៀតរបស់ជំងឺមហារីកពោះវៀនគឺរាករូសជាប់រហូត។ តាមការសិក្សាបានឲ្យដឹងថា មានមនុស្សច្រើនជាងម្នាក់ក្នុងចំណោម ៥នាក់ដែលមានជំងឺមហារីកពោះវៀនធំគឺធ្លាប់រាក។
ចង្អោនិងក្អួត
វាគឺជារឿងធម្មតាទេដែលជីវិតមនុស្សយើងពេលខ្លះជួបនូវបញ្ហាក្អួត និងចង្អោ ជាពិសេសពេលមានជំងឺតែម្តង។ យ៉ាងណាមិញ បើសិនជាការក្អួតចង្អោនេះកើតឡើងជាប់ដោយគ្មានហេតុផលនោះ វាអាចជាសញ្ញាមួយរបស់ជំងឺមហារីកពោះវៀនធំហើយ។
ស្រកទម្ងន់
បើសិនជាអ្នកសម្គាល់ឃើញថា ខ្លួនឯងស្រកទម្ងន់ តែញ៉ាំទៀងទាត់ហើយនោះ វាអាចមានន័យថា អ្នកកំពុងតែវិវឌ្ឈន៍ទៅជាជំងឺមហារីកពោះវៀនហើយ។ តាមការស្រាវជ្រាវបានឲ្យដឹងថា មានមនុស្សច្រើនជាងមួយភាគបីនៃអ្នកជំងឺមហារីកពោះវៀនធំធ្លាប់មានអាការៈស្រកទម្ងន់ដោយមិនដឹងមូលហេតុ។
កង្វះគ្រាប់ឈាម
ការកង្វះគ្រាប់ឈាមអាចជាសញ្ញាមួយដែលបង្កឡើងដោយមហារីកពោះវៀន។ អាការៈនេះអាចមានរោគសញ្ញាដូចជា ខ្សោយ អស់កម្លាំងគញរប់ពេល ដកដង្ហើមខ្លីៗ ហើយស្បែកប្រែទៅជាស្លេកស្លាំង។
ទល់លាមក
ការទល់លាមករ៉ាំរ៉ៃប្រហែលជាសញ្ញាមួយនៃជំងឺមហារីកពោះវៀនធំហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សរុបសេចក្តីមក កាលណាអ្នករកឃើញរោគសញ្ញាព្រមានរបស់ជំងឺមហារីកពោះវៀនធំនេះបានលឿនកាលណា អត្រានៃការព្យាបាលជាសះស្បើយនឹងមានច្រើន ដូច្នេះចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗក្រោយពីអ្នកសម្គាល់ឃើញមានអាកាៈដែលបានរៀបរាប់ដូចលើនេះ៕