នៅក្រោយពេលដែលអ្នកសម្រាលកូនរួច ហើយស្ថិតនៅក្នុងពេលកូនខ្ចី ការលេងFacebook អាចប៉ះពាល់ដល់អ្នកបាន។ ដូចនេះនៅពេលដែលអ្នកលេង អ្នកគួរតែប្រយ័ត្ននូវចំនុចមួយចំនួន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរលេងហួសពីមួយម៉ោងឡើយ ព្រោះវាអាចប៉ះពាល់ដល់ភ្នែកអ្នកបាន។
- អ្នកមិនគួរបើកកម្មវិធីដែលមានសម្លេងច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់អ្នកផង ហើយក៏អាចប៉ះពាល់ដល់ដំណេកកូនផងដែរ។
- នៅពេលដែលអ្នកលេង អ្នកគួរតែនៅឆ្ងាយពីកុំព្យូទ័រ ឬទូរស័ព្ទ ដើម្បីការពារពន្លឺទាំងនោះចាំងមកលើខ្លួនអ្នក ដែលអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
- នៅពេលដែលអ្នកនិយាយលេងជាមួយមិត្តភក្តិរបស់អ្នកនៅក្នុងនោះ អ្នកមិនគួរនិយាយរឿងដែលអាចធ្វើឲ្យឈ្លោះប្រកែកគ្នានោះទេ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍អ្នក ដែលអាចធ្វើឲ្យអ្នកមានជំងឺបាន។
- អ្នកក៏មិនអាចមើលរឿងមួយចំនួនដែលរន្ធត់ពេក ឬក៏កំសត់ពេកនោះទេ។
- ក្រោយពេលដែលអ្នកលេងរួច អ្នកត្រូវតែលាងដៃ លុបមុខ ហើយបោសធូលីដែលមានលើអាវអ្នកចេញ ដើម្បីការពារស្បែកកុំឲ្យខូច ហើយក៏វាមិនប៉ះពាល់ដល់កូនផងដែរ។
- ប៉ុន្តែយកល្អ អ្នកមិនគួរលេងច្រើននោះទេ បើអាចចៀសបាន សូមកុំប៉ះពាល់កុំព្យូទ័រ ឬទូរស័ព្ទឲ្យសោះ អ្នកគួរតែសម្រាកច្រើនទើបល្អចំពោះសុខភាពអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)