មាននារីមួយចំនួនចូលចិត្តញ៉ាំការ៉េមណាស់ ដោយទោះបីជាគេមានផ្ទៃពោះក៏ចូលចិត្តញ៉ាំដែរ។ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់អ្នកបាននៅពេលដែលមានផ្ទៃពោះ។ តើវាប៉ះពាល់អ្វីខ្លះដល់អ្នកទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកញ៉ាំការ៉េមច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនអ្នក ដែលអាចធ្វើឲ្យសរសៃឈាមត្រង់ក្រពះ និងពោះវៀនអ្នកស្រាប់តែរួមតូច នោះវានឹងអាចបង្អាក់ដំណើរការទាំងអស់នៃក្រពះ ដែលអាចធ្វើឲ្យមិនអាចរំលាយអាហារបានល្អ។ ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យឈាមអ្នកដើរមិនស្រួលផងដែរ ជាហេតុដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។ ជាងនេះទៅទៀតវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ ដោយធ្វើកូនកម្រើកខុសពីធម្មតាក្នុងផ្ទៃ ដោយសារតែគេត្រូវជាតិត្រជាក់ ដែលធ្វើឲ្យគេប្រតិកម្ម៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)