Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្នពេលបំបៅទឹកដោះដល់កូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ប្រសិនជាអ្នកផ្តាសាយធម្មតា អាចចៀសពីការប្រើថ្នាំបាន អ្នកគួរតែចៀស ព្រោះការប្រើថ្នាំក្នុងពេលកូនកំពុងតែធំលូតលាស់ដោយសារតែទឹកដោះអ្នក អាចធ្វើឲ្យកូនកើតមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។
  2. នៅពេលដែលអ្នកចាំបាច់ត្រូវតែប្រើថ្នាំ អ្នកត្រូវតែឆ្លងកាត់តាមវេជ្ជបញ្ជារ។ បើគ្មានការអនុញ្ញាតពីគ្រូពេទ្យទេ អ្នកមិនគួរប្រើថ្នាំនោះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនពេលដែលគេបៅទឹកដោះអ្នករួច។
  3. ប្រសិនជាអាច អ្នកគួរតែប្រើថ្នាំលេប មិនគួរចាក់ឡើយ ព្រោះថ្នាំលេប អាចមានគ្រោះថ្នាក់ជាងថ្នាំចាក់ដែលចូលតាមសរសៃឈាមរបស់អ្នក។ ដូចនេះ កូនក៏មិនសូវប្រទះនឹងបញ្ហាដែរតាមរយៈទឹកដោះអ្នក។
  4. នៅពេលដែលអ្នកលេបថ្នាំ អ្នកគួរតែលេបក្នុងពេលដែលកូនបៅទឹកដោះអ្នករួច ឬលេបក្នុងពេលយប់ដែលកូនមិនសូវបៅ ឬលេបហើយភ្លាម ឲ្យកូនបៅភ្លាម ព្រោះក្នុងពេលនេះ ថ្នាំនៅមិនទាន់ចេញឥទ្ធិពល។ ដូចនេះ មិនសូវប៉ះពាល់ដល់សុខភាពកូនឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)